v9

At.Madrid លត់ Leganes ៤:០ បង្កើនទំនុកចិត្តមុនជួប Barcelona ខណៈ Griezmann រកបាន ៤គ្រាប់ម្នាក់ឯង

8 months ago​ | ដោយ V-Dara

ការប្រកួតនៅក្របខណ្ឌកំពូល La liga របស់អេស្បាញនៅសប្តាហ៏ទី២៦ កាលពីយប់ថ្ងៃពុធ ក្រុមម្ចាស់ផ្ទះ At.Madrid បានបើកទ្វារកីឡាដ្ឋានទទួលស្វាគមន៏ក្រុមភ្ញៀវ Leganes។ ខ្សែប្រយុទ្ធឆ្នើមក្រុមជម្រើសជាតិបារាំង កីឡាករ Antoine Griezmann ធ្វើបានយ៉ាងល្អដល់ទៅ ៤គ្រាប់សម្រាប់ជ័យជំនះនេះ គ្រាប់បាល់ទាំង៤ នោះរកបានគ្រាប់បាល់បើកឆាកដំបូងក្រោយការបញ្ជូនពីកីឡាករ Koke ព្រមជាមួយគ្រាប់បាល់ទី២ គឺការទាត់Frekick និងគ្រាប់បាល់ទី៣ គឺការតែតនឹងក្បាល ព្រមទាំងគ្រាប់បាល់ទី៤ គឺចេញពីកីឡាករខ្សែប្រយុទ្ធ Diego Costa។

ជ័យជំនះពាក់កណ្តាលសប្តាហ៏នេះ គឺជាការឈ្នះ៨ប្រកួតជាប់គ្នា និងជួយបង្កើនទំនុកចិត្តសម្រាប់គ្រូបង្វឹកលោក Diego Simeone មុនពេលជំនួបជាមួយក្រុមកំពូលតារាង Barcelona នៅថ្ងៃអាទិត្យចុងសប្តាហ៏ផងដែរ។ ក្រុម At.Madrid មានគម្លាតពិន្ទុពីក្រុម Barcelona ត្រឹមតែ ៤ពិន្ទុប៉ុណ្ណោះ ខណៈរាត្រីថ្ងៃព្រហស្បត្តនេះ ក្រុមនាំមុខតារាង នឹងត្រូវជួបប្រកួតជាមួយក្រុម Las Palmas ។

Griezmann បច្ចុប្បន្នរកបានគ្រាប់បាល់ ៨គ្រាប់ហើយនៅ La Liga រួមជាមួយការធ្វើបាន Hat-trick ជ័យជំនះក្នុងការប្រកួតនៅថ្ងៃអាទិត្យសប្តាហ៏មុនទល់នឹងក្រុម Sevilla ដោយលទ្ធផល ៥:២ ផងដែរ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ bbc

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.