v9

Steven Pienaar អតីតខ្សែបម្រើ Spur និង Everton ប្រកាសចូលនិវត្តន៏ពីបាល់ទាត់

8 months ago​ | ដោយ V-Dara

Steven Pienaar អតីតកីឡាករខ្សែបម្រើស្លាបក្រុម Everton និង Tottenham Hot Spur បានប្រកាសចូលនិវត្តន៏ពីអាជីពកីឡាបាល់ទាត់ក្រោយចំណាយពេល ១៨ឆ្នាំ។ Pienaar ធ្លាប់លេងអោយក្រុម Ajax, Borussia Dormund, Everton, Tottenham និង Sunderland មុនពេលចាកចេញពីក្រុម ក្រុម Bidvest Wits នៅខែធ្នូ ២០១៧កន្លងមកនេះ។

អតីតខ្សែបម្រើវ័យ ៣៥ឆ្នាំរូបនេះ ធ្លាប់បានបង្ហាញខ្លួនអោយក្រុមជម្រើសជាតិអាហ្រ្វិកខាងត្បូងនៅឆ្នាំ២០០២ និងនៅក្នុងនាមជាម្ចាស់ផ្ទះនៅឆ្នាំ២០១០ មុនពេលលាឈប់ពីក្រុមជម្រើសជាតិ។Pienaar បានប្រាប់សារពត៌មាន TimnesLIVE ថាៈ “វាជាការសម្រេចចិត្តដ៏ពិបាក ប៉ុន្តែជារឿងដ៏ត្រឹមត្រូវមួយនៅពេលនេះ។ គ្រប់កីឡាករបាល់ទាត់ អាជីពប្រសិនជាយើងបានចូលប្រឡូក និង ចាប់អាជីពក្នុងការប្រកួតជាច្រើនឆ្នាំហើយ ប៉ុន្តែបើថ្ងៃមួយនោះមកដល់ យើងពិតជាពិបាកទទួលយកស្ថានភាពបែបនេះ។ តែប្រសិនបើអ្នកដឹងអ្វីដែលអ្នកចង់បានបន្ទាប់ពីអាជីពរបស់អ្នក អ្នកត្រូវតែបើកចំហឱ្យខ្លួនអ្នក និងទទួលយកវា។ សម្រាប់ខ្ញុំកាលពីឆ្នាំមុន ខ្ញុំបានត្រៀមលើការសម្រេចចិត្តនេះរួចហើយ“។

Pienaar គឺជាកីឡាករគួរជាទីចាប់អារម្មណ៏កំលុងពេលលេងនៅក្របខណ្ឌកំពូលអង់គ្លេស ប៉ុន្តែមិនមានឈ្នះពាន រង្វាន់ធំ(Silveware)ជាមួយក្លឹបនៅអង់គ្លេសនោះទេ។ យ៉ាងណាមិញសម្រាប់ការប្រកួតនៅក្របខណ្ឌកំពូលហូឡង់ជាមួយក្រុម Ajax រូបគេធ្លាប់ឈ្នះពាន KNVB Cups ២លើក។ សម្រាប់ពានរង្វាន់ផ្ទាល់ខ្លួន Pienaar ធ្លាប់ជាប់ជាកីឡាករលេងល្អប្រចាំឆ្នាំរបស់អាហ្រ្វិកខាងត្បូងកាលពីឆ្នាំ២០០៩ និងឈ្នះពាន Player of the Season Award នៅបំណាច់រដូវកាល ២០០៩-២០១០ ជាមួយក្រុម Everton ផងដែរ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ 90min

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.