v9

លោក Wenger: ខ្សែការពារ Nacho នឹងអវត្តមាន ក្នុងជំនួបជាមួយ Man.City នៅការប្រកួតពាន Premier League យប់នេះ

8 months ago​ | ដោយ V-Dara

លោក Arsene Wenger គ្រូបង្វឹកក្រុម Arsenal បានបង្ហើបឱ្យដឹងថាៈ ខ្សែការពារអេស្ប៉ាញ Nacho Monreal អាចនឹងខកខានលេងអោយក្រុម ៤ប្រកួតបន្ទាប់ពីមានបញ្ហារបួសឆ្អឹងខ្នង។កីឡាករវ័យ ៣២ឆ្នាំរូបនេះ ត្រូវបានប្តូរចេញក្នុងកំឡុងតង់ទី១ នៃការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Carabao Cup ខណៈក្រុម Man.City ផ្តួល Arsenal ដោយលទ្ធផល 3-0 កាលពីថ្ងៃអាទិត្យ នឹងត្រូវខកខានការប្រកួតពានរង្វាន់ Premier League ទល់និងក្រុមភ្ញៀវ Man.city នាថ្ងៃព្រហស្បត្ត៏នេះផងដែរ។

គ្រូបង្វឹកដ៏យូរអង្វែងជាង ២ទសវត្សរបស់ក្រុម Arsenal បានផ្តល់បទសម្ភាសន៏នៅក្នុងសន្និសីទកាសែតមុនពេលដែលក្រុមរបស់គាត់ជួបជាមួយក្រុមកំពូលតារាង Man.City នាយប់នេះថាៈ កីឡាកររូបនេះនឹងត្រូវអវត្តមានពីការប្រកួត Premier League ចុងសប្តាហ៍ជាមួយក្រុម Brighton ប៉ុន្តែនៅមិនទាន់ប្រាកដថា Nacho នឹងត្រលប់មកជួប AC Milan ក្នុងក្របខ័ណ្ឌ Europa League និងក្រុម Watford នៅឡើយផងដែរ។

Monreal បានបង្ហាញខ្លួន 30ដងហើយឱ្យក្រុមកាំភ្លើងធំនៅរដូវកាលនេះ នៅរដូវកាលមុន។អវត្តមានរបស់គាត់នៅរដូវកាលមុនបានផ្តល់ការខកចិត្តដល់លោក Wenger និងបច្ចុប្បន្នកំពុងស្ថិតក្រោមសម្ពាធដែលមិនអាចដឹកនាំក្រុមលេងនៅក្របខ័ណ្ឌ Champions League នៅរដូវកាលនេះ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ 90min

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.