v9

At.Madrid លក់កីឡាករ Yannick Carrasco និង Nico Gaitan ទៅក្លឹប Dalian Yinfang នៅលីកកំពូលចិន បានប្រាក់ជាង ៤០លានយូរ៉ូ

10 months ago​ | ដោយ V-Dara

ក្លឹប Atletico Madrid បានប្រកាសកាលពីថ្ងៃចន្ទថាពួកគេបានឈានដល់កិច្ចព្រមព្រៀងជាមួយក្រុម Dalian Yinfang ដែលជាក្លឹបទើបនិងឡើងមកលេងនៅលីកកំពូលចិន Super League សម្រាប់ការលក់កីឡាករ Yannick Carrasco និង Nicolas Gaitan ។ ខ្សែបម្រើស្លាបមកពីប្រទេសពីរផ្សេងគ្នានេះ មិនមានទទួលជោគជ័យក្នុងការបង្ហាញខ្លួនចូលលេងក្នុងរដូវកាល(២០១៧-២០១៨)នេះ និងមិនមែនជាតម្រូវការរបស់អ្នកចាត់ការទូទៅ Diego Simeone នោះទេ។

ថ្វីត្បិតតែតម្លៃនៃការផ្ទេរមិនមិនត្រូវបានផ្សាយផ្សាយជាផ្លូវការក៏ដោយ ក៏កិច្ចព្រមព្រៀងនៃការផ្ទេរកីឡាករទាំងពីរនេះត្រូវបានរាយការណ៍ថាមានតម្លៃជាង 40 លានអឺរ៉ូ ២២,៥លានយូរ៉ូសម្រាប់ខ្សែបម្រើស្លាបCarrascoសញ្ជាតិបែលហ្ស៊ិក និង 18លានយ៉ូរូសម្រាប់តម្លៃខ្លួនកីឡាករខ្សេបម្រើអាហ្សង់ទីនGaitan។ ប៉ុន្តែនៅក្នុងកិច្ចសន្យាបានបញ្ជាក់ថាក្លឹបDalian ត្រូវបង់ប្រាក់ 30 លានយូរ៉ូសម្រាប់ Carrasco ប៉ុន្តែម៉ូណាកូដែលជាក្លឹបចាស់របស់គេទទួលបាន 25% ដូច្នេរូបគេនៅសល់ប្រាក់២២,៥លានយូរ៉ូដោយសារកិច្ចព្រមព្រៀងបានចែងមុនពេលដែលរូបគាត់ផ្ទេរទៅAtletico ។

ក្រុមAt.Madrid បានសរសរជូនពរដល់កីឡាករទាំងពីរ ក្រោយផ្ទេរទៅចូលរួមជាមួយក្រុមDalian Yifang ក្នុងកិច្ចសន្យាលេងជាអចិន្រ្តៃយ៏ អោយជួបតែសំណាងល្អផងដែរ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ sport-english

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.