v9
V9BET

ខ្សែបម្រើ Matic បង្ហាញអត្ថន័យលើក្រដាសដែលលោក Jose Mourinho ផ្តល់អោយ កំលុងការប្រកួតជាមួយក្រុម Chelsea

1 year ago​ | ដោយ V-Dr

Nemanja Matic បាននិយាយកំប្លែងលេងនៅលើក្រដាស ១សន្លឹកដែលបានសរសេរដោយអ្នកចាត់ការលោក Jose Mourinho ត្រូវបានទទួលពីមិត្តរួមក្រុមកីឡាករខ្សែបម្រើ Eric Bailly ក្នុងអំឡុងពេលជ័យជម្នះរបស់ក្រុម Man Utd លើក្រុមតោខៀវ Chelsea កាលពីថ្ងៃអាទិត្យនៅកីឡាដ្ឋាន Old Trafford។ បន្ទាប់ពីទទួលបានក្រដាសសារ ១សន្លឹកពី Bailly កីឡាករខ្សែការពារកូតឌីវ័រ Matic ព្យាយាមអានអត្ថន័យនៅលើ ក្រដាសនោះ ខណៈអតីតមិត្តរួមក្រុម Willian បានព្យាយាមចូលទៅជិតគោលបំណងមើលទៅលើពាក្យពេចន៏ ដែលលោក Mourinho បានសរសេរនោះតើមានយុទ្ធវិធី រឺអាថ៌កំបាំងយ៉ាងណា? ប៉ុន្តែត្រូវបាន Matic គេចចេញឆ្ងាយពី Willian ផងដែរ ។

កាលពីថ្ងៃចន្ទកន្លងមកនេះ ខ្សែបម្រើសញ្ជាតិសែប៊ីរូបនេះ បានបង្ហោះនៅបណ្តាញទំនាក់ទំនងសង្គម Instagram របស់ខ្លួន ដោយបង្ហាញពីអត្ថន័យ និងខ្លឹមសារនៅលើសំបុត្រនោះក្នុងលក្ខណៈបែបកំប្លែងថាៈ (Matic you have three days off មានន័យថាៈ Matic អ្នកមានពេលឈប់សម្រាក៣ថ្ងៃ)។

ក្រុម Man.United បច្ចុប្បន្នកំពុងឈរនៅចំណាត់ថ្នាក់ទី២ ខណៈកីឡាករមានពេលសម្រាកនិងហ្វឹកហាត់ច្រើនព្រោះត្រូវធ្វើដំណើរទៅប្រកួតជាមួយក្រុមម្ចាស់ផ្ទះ Crystal Palace នៅក្របខណ្ឌ Premier League នាកីឡាដ្ឋាន Selhurst Park នៅថ្ងៃចន្ទសប្តាហ៏ក្រោយផងដែរ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ metro



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: www.v9cambodia.com/lc2019

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.