v9

Chelsea ត្រៀមផ្តល់ប្រាក់ពលកម្មលួងចិត្ត ៣០ម៉ឺនផោនក្នុង ១សប្តាហ៏ដល់ Hazard

10 months ago​ | ដោយ V-Dara

យោងគេហទំព័រ Dailymail បានចុះផ្សាយថាៈ Chelsea បានត្រៀមផ្តល់ទឹកប្រាក់ចំនួន​ ៣០ម៉ឺនផោន ក្នុងមួយសប្តាហ៏បូករួមនឹងប្រាក់រង្វាន់ផ្សេងៗទៀតសម្រាប់ខ្សែបម្រើនាំលេង(Playmaker) Eden Hazard គោលបំណងដើម្បីបញ្ចុះបញ្ចូល អោយបន្តកិច្ចសន្យាថ្មីស្នាក់នៅកីឡាដ្ឋាន Stamford Bridge ជាបន្តទៀត ស្របពេលកិច្ចសន្យារបស់គេបច្ចុប្បន្នមានសុពលភាពត្រឹមឆ្នាំ២០២០ និង មួយវិញទៀតគឺបញ្ជៀសការចង់បានពីក្រុម យក្សធំៗមានដូចជាៈ Real Madrid ជាដើម ដែលធ្លាប់ចង់បានរូបគេជាយូរមកហើយ។

ក្រុមការពារតំណែងជើងឯក premier League តោខៀវ Chelsea បានដាក់តម្លៃខ្លួន Hazard កីឡាករក្រុមជម្រើសជាតិបែលហ្សិកមានវ័យ ២៧ឆ្នាំរូបនេះ ជាមួយតម្លៃខ្លួន ២០០លានផោន Hazard ប្រសិន មានក្លឹបណាចង់បាន ខ្សែបម្រើរូបនេះ។

គ្រូបង្វឹក Zinidine Zidane គឺជាបុគ្គលដែលតែងតែកោតសរសើរ ពីសមត្ថភាពលេងរបស់ Hazard រយៈពេលកន្លងមក ទោះបីជាពេលនេះតំណែងរបស់លោកនៅក្រុម Real Madrid ពុំទាន់ត្រូវបានធានាដែលជាមូលហេតុដែលមិនអាចធ្វើអោយអ្នកចាត់ការទូទៅសញ្ជាតិបារាំងរូបនេះ មានឥទ្ធិពលលើការផ្ទេរយករូបគេបានរឺយ៉ាងណា។

Hazard តែងតែនិយាយថារូបគេគាត់សប្បាយចិត្តក្នុងការប្រកបអាជីពនៅក្រុម Chelsea បើទោះបីជា ត្រូវបានមជ្ឈដ្ឋានបាល់ទាត់យល់ថាកំពុងរង់ចាំចម្លើយ និង សំណើរថាតើក្រុមម្ចាស់ជើងឯកChampion League និងត្រៀមផ្តល់សំណើរអ្វីខ្លះមកដល់ខ្លួន។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ dailymail

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.