v9
V9BET

Barcelona នាំចូលកីឡាករច្រើនស្របពេល តំណែងក្នុងជម្រើស ១១នាក់ដំបូងកាន់តែមានភាពចង្អៀត

1 year ago​ | ដោយ V-Dr

ក្រោយពីឈ្នះពាន៣ក្នុងរដូវកាល(២០១៤-២០១៥)នៅក្រុមអ្នកមានបុណ្យ Barcelona បានចុះហត្ថលេខានាំ យកកីឡាករ ១៤រូប ដោយចំណាយទឹកប្រាក់ជាង ៥០០លានយូរ៉ូឯណោះ។ បន្ទាប់ពីលើកពាននៅទីក្រុង Berlin ប្រទេសអាឡឺម៉ង់នៅឆ្នាំដដែលនោះ ក្រុមបាននាំយកកីឡាករអន្តរជាតិមួយចំនួនធំមានដូចជាៈ Jasper Cillessen, Lucas Digne, Samuel Umtiti, Aleix Vidal, Nelson Semedo, Yerry Mina, Arda Turan, Denis Suarez, Andre Gomes, Paulinho, Philippe Coutinho, Paco Alcacer, Gerard Deulofeu និង Ousmane Dembele ។

ទោះបីជាយ៉ាងនេះក្តី នៅក្នុងចំនោមកីឡាករទាំង ១៤នោះមានកីឡាករមួយចំនួនប៉ុណ្ណោះដូចជាៈ ខ្សែការពារក្រុមជម្រើសជាតិបារាំង Umtiti ម្នាក់ប៉ុណ្ណោះដែលបានបង្ហាញខ្លួនជាអចិន្រ្តៃយ៏សម្រាប់ជម្រើស ១១នាក់ដំបូងនៅក្រុមខណ្ឌ La Liga និងជាក់ស្តែងដូចជាកាលពីពាក់កណ្តាលសប្តាហ៏កន្លងទៅនេះនៅក្នុងការប្រកួតពានរង្វាន់ Champion league ជាមួយក្រុមម្ចាស់ផ្ទះ Chelsea ។ កីឡាករ ២រូបផ្សេងទៀតដែលបានចូលលេងទៀងទាត់ផងដែរគឺ ខ្សែបម្រើព័រទុយហ្គាល់ Andre Gomes និងខ្សែបម្រើ Paulinho ដែលផ្ទេរពីក្លឹបនៅលីកកំពូលចិនក្នុងតម្លៃ ៤០លានផោន។

សម្រាប់ខ្សែប្រយុទ្ធ Osmane Dembele ក្រោយផ្ទេរពី Dormund​មកកាលពីដើមរដូវកាលរួចមក រូបគេនៅមិនទាន់បានចូលលេង ពេញលេញគ្រប់ម៉ោងអោយក្រុមនៅឡើយទេ មូលហេតុពេលបច្ចុប្បន្នអការៈរបួសរបស់កីឡាករក្រុមជម្រើសជាតិបារាំងរូបនេះបានរើឡើងវិញ ខណៈគ្រូបង្វឹកឋ​Ernesto Valverde មិនបានដាក់អោយ Dembele ចូលប្រកួត មូលហេតុមិនចង់ប្រឈមនិងបញ្ហារបួសដល់រូបគេ។

មួយវិញទៀត សម្រាប់កីឡាករខ្សែការពារស្តាំសញ្ជាតិព័រទុយហ្គាល់ Samedo កំពុងតស៊ូដើម្បីបានជាប់ជា ជម្រើសដំបូងរបស់គ្រូបង្វឹក ក្រោយពីតំណែងរបស់គាត់ត្រូវបានកីឡាករ Sergi Roberto ដែលមិនមែនជាកីឡាករមានជំនាញធ្លាប់លេងនៅក្នុងទម្រង់នេះអោយមកដើរតួនាទីជំនួស។ ទោបីជាមានការកើនឡើង និងមានជម្រើសច្រើនសម្រាប់គ្រូបង្វឹកប៉ុន្តែកីឡា្ករមួយចំនួន ក្រុមនៅមិនទាន់ធ្វើអោយមានផលប៉ះពាល់ ដល់ទម្រង់លេងរបស់ក្រុមនោះទេ ខណៈពេលបច្ចុប្បន្នBarcelona កំពុងនាំមុខតារាង Li liga រដូវកាល២០១៧-២០១៨ នេះ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Marca



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ទាញយកកម្មវិធីhttps://bit.ly/2rxeFH2
ចូលលេងកំសាន្តhttps://bit.ly/2A3HOyq
Facebook ៖​ https://www.facebook.com/v9cambodia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.