v9

ព្រឹត្តិការណ៍កីឡាចំនួន៣៩ ត្រូវបានក្រសួងអបរំ អនុញ្ញាតឲ្យប្រកួត នៅឆ្នាំ២០១៨នេះ

8 months ago​ | ដោយ V-Dara

ព្រឹត្តិការណ៍ប្រកួតកីឡាទាំងក្របខ័ណ្ឌមហាជន និងការប្រកួតជើងឯកថ្នាក់ជាតិ រួមទាំងព្រឹត្តិការណ៍ផ្សេងៗទៀត សរុបចំនួន៣៩ ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា អនុញ្ញាតឲ្យមានការប្រកួតប្រជែងនៅឆ្នាំ២០១៨នេះ ក្រោមការឧបត្ថម្ភគាំទ្រ ពីក្រសួងអប់រំ និងភាគីពាក់ព័ន្ធមួយចំនួនទៀត។

តាមការជម្រាបជូនរបស់ក្រសួងអប់រំ ដោយមានការចុះហត្ថលេខាទទួលស្គាល់ដោយលោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នោះ គឺព្រឹត្តិការណ៍កីឡាទាំង៣៩នោះ បានកំណត់ពីកាលបរិច្ឆេទរួចរាល់អស់ហើយ ខណៈការប្រកួតកីឡាមហាជន បានចាប់ផ្តើមប្រកួតប្រជែងតាំងពីខែមករា និងគ្រោយបញ្ចប់ នៅខែឧសភា។

នៅក្នុងការប្រកួតនេះ សហព័ន្ធកីឡាជាតិចំនួន៣៣ សុទ្ធតែទទួលបានកញ្ចប់ថវិកា ពីក្រសួងអប់រំ យុវជន និងកីឡា នៅឆ្នាំ២០១៨ ហើយខាងក្រោមនេះ ជាកម្មវិធីប្រកួតរបស់ព្រឹត្តិការណ៍កីឡាទាំង៣៩នេះ

កែសម្រួលដោយ៖ Cambosport

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.