v9

ខ្សែប្រយុទ្ធ Lacazette និងអវត្តមានក្នុងជំនួប EFL Cup វគ្គផ្តាច់ព្រ័ត្រ និង Europa League រយៈពេល៦សប្តាហ៏ក្រោយរងរបួសជង្គង់

6 months ago​ | ដោយ V-Dara

Alexis Lacazette ខ្សែប្រយុទ្ធក្រុមកាំភ្លើងធំ Arsenal និងត្រូវអវត្តមានពីការប្រកួតរហូតដល់ ៦សប្តាហ៏ ក្រោយរងរបួសជង្គង់និងត្រូវត្រៀមចូលវះកាត់ក្នុងពេលឆាប់ៗនេះ។ បញ្ហារបួសរបស់ Lacazette នឹងធ្វើអោយរូបគេខកខានប្រកួតនៅក្របខណ្ឌ Europa League វគ្គ៣២ក្រុមចុងក្រោយ ជាមួយក្រុម Ostersunds FK ទាំងពីរជើង និងការប្រកួតដ៏សំខាន់នៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ EFL Cup រឺ(Carabao Cup) ទល់និងក្រុម Man.City នៅថ្ងៃ២៥ ព្រមជាមួយការប្រកួតនៅក្របខណ្ឌ Premier League ២ប្រកួតទៀតផងដែរ។

ការមកដល់របស់ Pierre Emerik Aubameyang កាលពីខែមុន ធ្វើអោយ Lacazette បានបាត់បង់តំណែងជម្រើស១១នាក់ដំបូង ខណៈបញ្ហាការវះកាត់របួសជង្គង់ឆ្វេងរបស់គេនឹងបានធូរស្បើយ ហើយសង្ឃឹមថាវិលត្រលប់មកជួយក្រុមវិញនៅខែមិនាឯណោះ។

Lacazette បានរងរបួសកំលុងជំនួបបរាជ័យចាញ់ក្រុមរួមទីក្រុងគឺ Tottenham កាលពីថ្ងសៅរ៏សប្តាហ៏មុន ដោយលទ្ធផល១:0 ខណៈកីឡាករ Aaron Ramsey ក៏ត្រូវខកខានមិនបានចូលលេងសម្រាប់ពាន រង្វាន់​ Europa League នាពាក់កណ្តាលសប្តាហ៏នេះ បន្ទាប់ពីខ្សែបម្រើក្រុមជម្រើសជាតិវែលរូបនេះ ក៏មិនបានបង្ហាញវត្តមានកាលពីជំនួបជាមួយក្រុម Spur នោះផងដែរ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ independent

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.