v9

Gundogan រកបាន ២គ្រាប់ជួយអោយ Man.City ផ្តួល Basel​ ៤:០ សម្រាប់វគ្គ ១៦ក្រុមចុងក្រោយពានរង្វាន់ Champion League

3 months ago​ | ដោយ V-Dara

ការប្រកួតពានរង្វាន់កំពូលទ្វីបអឺរ៉ុបក្របខណ្ឌ Champion League វគ្គ១៦ក្រុមចុងក្រោយ កាលពីយប់ថ្ងៃអង្គារម្សិលមិញរវាងក្រុមម្ចាស់ផ្ទះ Basel របស់ស្វីសមានចំណាត់ថ្នាក់លេខ២នៅក្នុងពូលA និងក្រុមមេឃខៀវ Man.City អង់គ្លេសលេខ១នៅក្នុងពូលF។

ខ្សែបម្រើអាឡឺម៉ង់ដែលត្រលប់ពីការសម្រាកព្យាបាលរបួសអស់រយៈពេល៩ខែកីឡាករ Gundogan ធ្វើបានសម្រេច ដោយការតែតគ្រាប់បាល់បញ្ចូលទីក្រុមម្ចាស់ផ្ទះនៅនាទីទី១៤ ក្រោយការបញ្ជូនបាល់ពីមិត្តរួមក្រុម Kevin De Bruyne និងនាទីទី៥៣ ខណៈខ្សែបម្រើព័រទុយហ្គាល់ Bernado Silva រកបានគ្រាប់បាល់ទី១៨ និងខ្សែប្រយុទ្ធអាហ្សង់ទីន Aguero រកគ្រាប់បាល់បញ្ចូលទីនៅនាទីទី២៣(និងជាគ្រាប់ទី១៩៨សម្រាប់រូបគេលេងអោយក្រុម)មានន័យថាកំលុងពេល៩នាទី ក្រុមភ្ញៀវមានឪកាសរកបានគ្រាប់បាល់បញ្ចូលទី ក្រុមម្ចាស់ផ្ទះរហូត ៣គ្រាប់។

អ្នកចាត់ការទូទៅក្រុម​ Man.City សញ្ជតិអេស្បាញលោក Pep Guadiola បានប្រាប់ BT Sport ថាៈ Ilkay Gundogan កឺជាកីឡាករដ៏ល្អម្នាក់រដូវកាលមុន យើងបានបាត់បង់គាត់ជាច្រើនខែដោយសារតែបញ្ហារបួស ជាមូលហេតុដែលយើងធ្វើការបង្ហាញទម្រង់លេងដ៏ល្អរបស់គាត់នៅពេលនេះ ហើយវាមិនមែនជាគុណភាពទេ តែជាសមត្ថភាពផ្ទាល់របស់គេ

ការប្រកួតជុំទីពីរនិងធ្វើឡើងនៅកីឡាដ្ឋាន Etihad Stadium នៅថ្ងៃទី៧ ខែមិនា ខាងមុខ ខណៈក្រុមកំពូលតារាង Premier League កំពុងនាំមុខ ១៦ពិន្ទុដាច់ គឺក្រុម Man.City និងត្រូវជួបប្រកួតជាមួយកាំភ្លើងធំ Arsenal នៃវគ្គផ្តាច់ ព្រ័ត្រពានរង្វាន់ Carabao Cup ផងដែរ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ bbc

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77