v9

ក្លឹប៥ ដែលមានកីឡាករទទួលរងពិន័យកាតក្រហមច្រើនបំផុតនៅក្របខណ្ឌ Champion League

10 months ago​ | ដោយ V-Dara

ចាប់តាំងពីការប្រកួតពានរង្វាន់ក្របខ័ណ្ឌពានរង្វាន់ទ្វីបអឺរ៉ុប UEFA Champions League ចាប់ផ្តើម ដំបូងនៅរដូវកាល ១៩៩២-១៩៩៣ មកកម្រិត និងបច្ចេកទេស កីឡាបាល់ទាត់អាជីពនៅតំបន់អឺរ៉ុបបាន រីកចំរើនកើនឡើងជាលំដាប់។ ដូច្នេះដើម្បីកាត់បន្ថយនៅហានិភ័យគ្រោះថ្នាក់កំលុងពេលប្រកួត និងចូលរួមការគោរពច្បាប់ និងលក្ខ័ណ្ឌនៃការប្រកួត។បុគ្គលដែលមានសិទ្ធិកាត់សេចក្តី នៅលើទីលានគឺ អាជ្ញាកណ្តាលកាត់សេចក្តីក្នុងការប្រកួត និងអាជ្ញាកណ្តាលខ្សែបន្ទាត់បានដើរតួនាទីយ៉ាងសំខាន់ ពិសេសការផ្តល់កាតលឿង និងកាតក្រហម(បណ្តេញចេញពីការប្រកួត)សម្រាប់ការពិន័យដល់កីឡាករដែលមិនគោរពក្រមសីលធម៌នៃការប្រកួត។

ខាងក្រោមនេះគឺជាក្រុមកីឡាបាល់ទាត់ទាំង៥ ដែលមានកីឡាករទទួលបានការផាក ពិន័យកាតក្រហមច្រើន បំផុតនៅក្រប UEFA Champion League នាពេលកន្លងមក ខណៈការប្រកួតវគ្គ ១៦ក្រុមចុងក្រោយនិងចាប់ផ្តើមនៅយប់ថ្ងៃអង្គារនេះហើយ៖

១. Galatasaray RS

ក្លឹបយក្សតួគីមួយនេះឈរនៅចំណាត់ថ្នាក់ទី៥ ទទួលបានកាតក្រហមច្រើនបំផុតរហូតដល់ ១៥ដងក្នុងយុទ្ធនាការប្រកួត UEFA Champion League នាពេលកន្លងមកនេះ។ បច្ចុប្បន្នក្លឹបនេះស្ថិតនៅលំដាប់ទីពីរបន្ទាប់ពីក្រុម Istanbul Bakasekhir នៅក្នុងក្របខ័ណ្ឌ Super Liga តួគីខណៈការប្រកួតក្របខណ្ឌ Champion League ឆ្នាំនេះ ក្រុមបានធ្លាក់ចេញពីការប្រកួត ទៅហើយ។

២. Arsenal

ក្លឹបជើងឯករង UEFA Champion League ឆ្នាំ២០០៦ មួយនេះ ស្ថិតនៅចំណាត់ថ្នាក់ទី៤ ជាក្រុមដែលទទួល បានកាតក្រហមរហូតដល់ ១៧ដង។ បច្ចុប្បន្នក្រុម Arsenal ឈរនៅលេខរៀងទី៦ នៅក្របខណ្ឌ Premier League ប៉ុន្តែរដូវកាលថ្មី(២០១៧-២០១៨)នេះ ក្រុមមិនបានលេងនៅក្របខណ្ឌកំពូលទ្វីបអឺរ៉ុបទេ ប៉ុន្តែកំពុងប្រកួតនៅក្របខណ្ឌ Europa League ព្រមជាមួយក្លឹបហង្សក្រហម Liverpool ដែលមានចំណាត់ថ្នាក់លេខ៤ នៅលីកកំពូលអង់គ្លេសនោះ។

៣. Inter Milan

មួយនេះស្ថិតនៅលេខរៀងទី ៣ក្នុងចំនោមក្រុម៥ ដែលមានកីឡាករទទួលបានកាតក្រហមដល់ទៅ ១៧សន្លឹក ក្នុងចំនោមការប្រកួត ១០៥ដង នៅក្របខណ្ឌ Champion League នាពេល កន្លងមក។ Inter Milan ទទួលបានកាតក្រហមស្មើនឹងក្រុម Arsenal ប៉ុន្តែមានលក្ខណៈខុសគ្នាពីក្រុម Arsenal បន្តិចត្រង់ថាចំនួនប្រកួតតិចជាងក្រុម Arsenal ដែលប្រកួត បានរហូតដល់១៧០ប្រកួត។ ក្រុមInter Milan ទទួលបានជើងឯកទ្វីបអឺរ៉ុបនៅឆ្នាំ២០០៩-២០១០ក្រោមការដឹកនាំរបស់លោក Jose Mourinho បន្ទាប់ពី ផ្តួលក្រុម Bayern Munich ក្រោមការដឹកនាំរបស់លោក Luis Van Gaal នាពេលនោះ។

៤. Bayern Munich

ម្ចាស់ជើងឯកទ្វីបអឺរ៉ុប៥សម័យមួយនេះ ស្ថិតនៅចំណាត់ថ្នាក់លេខ២ ជាក្រុមទទួលបានកាតក្រហមច្រើនបំផុត គឺ ១៨សន្លឹក។ក្រុមទទួលបានជើងឯក Champion League ចុងក្រោយបំផុតក្រោមការដឹកនាំរបស់គ្រូបង្វឹក លោក Jupp Heynckes នៅរដូវកាល២០១២-២០១៣។ ក្រុមកំពុងឈរនៅកំពូលតារាង Bundesliga រដូវកាល ថ្មីមួយនេះ និងត្រូវជួបប្រកួតវគ្គ ១៦ក្រុមចុងក្រោយដណ្តើមពានរង្វាន់ Champion League ជាមួយក្រុម Besiktas របស់តួគី។

៥. Juventus

ក្លឹបយក្សអ៊ីតាលី និងជាជើងឯក Champion League ២សម័យមួយនេះ គឺជាក្លឹបស្ថិតនៅលំដាប់កំពូលដែល មានកីឡាករទទួលបានកាតក្រហមច្រើនបំផុតរហូតដល់ទៅ ២៣សន្លឹក។នៅចន្លោះរដូវកាល២០០០-២០០១ និង ២០០៥-២០០៦ បានបំបែកឯកទគ្គកម្មជាក្លឹបទទួលបានកាតក្រហមសរុបដល់ទៅ ៥ដងក្នុងមួយរដូវកាលឯណោះ។ ក្លឹបបានបាត់បង់ការគ្រងដំណែងជើងឯក២ដង(Runner Up) គឺនៅឆ្នាំ២០១៥ បរាជ័យចាញ់ក្រុម Barcelona និង២០១៧ចាញ់ក្រុម Real Madrid នាវគ្គផ្តាច់ព្រ័ត្រ។ ក្រុមការពារតំណែងជើងឯក SerieA មួយនេះ នឹងត្រូវធ្វើការប្រកួតជាមួយក្រុម Tottenham មកពីអង់គ្លេស នាវគ្គ១៦ក្រុមចុងក្រោយពានរង្វាន់ Champion League ផងដែរ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ sportskeeda

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.