v9

កំពូលក្លឹប ៥មានកីឡាករស៊ុតបាន Hat-trick ច្រើនបំផុតនៅក្របខណ្ឌ UEFA Champion League

7 months ago​ | ដោយ V-Dara

ការប្រកួតក្របខ័ណ្ឌ UEFA Champions League ជាលើកទី ១ ក្នុងឆ្នាំ ១៩៩២ ក្រុមម្ចាស់ផ្ទះ និងក្រុមភ្ញៀវជាច្រើនមកពីក្លិបផ្សេងគ្នាបានរកគ្រាប់បាល់បញ្ចូលទីក្នុងការប្រកួតដើម្បីព្យាយាមនាំយកជ័យជំនះដល់ក្រុមរបស់គេរៀងៗខ្លួន ប៉ុន្តែមានតែកីឡាករមិនច្រើននោះទេ ដែលអាចរកគ្រាប់បាល់បានបីគ្រាប់ក្នុងមួយប្រកួតនៅក្របខណ្ឌលំដាប់កំពូលនៃបាល់ទាត់នៅអឺរ៉ុបនេះ។

ដើម្បីរកគ្រាប់បាល់ Hat-trick ច្រើនជាងមួយដងក្នុងអាជីពរបស់ខ្លួន កីឡាករត្រូវមានការប្រកួតប្រជែងមួយ ដ៏កម្រមួយផងដែរ។ ខាងក្រោមនេះគឺជាកំពូលក្លឹបទាំង៥ ដែលមានអ្នកស៊ុតបាល់បញ្ចូលទីបីគ្រាប់ច្រើនបំផុតនៅក្នុងក្របខ័ណ្ឌ Champions League នាពេលកន្លងមក ខណៈការប្រកួត Champion​ league និងត្រូវចាប់ផ្តើម ប្រកួតនៅយប់ថ្ងៃអង្គារនេះហើយ។

១. Manchester United FC(៤ដង)

ក្រុមបិសាចក្រហម Man.United បានឈ្នះជើងឯកកំពូលទ្វីបអឺរ៉ុប(Champion League) ចំនួន៣ដង និងមានចំណាត់ថ្នាក់ជាក្រុមកំពូលទី៥ ដែលមានកីឡាករធ្វើបាន Hat-trick ច្រើនបំផុត។ទី១ អតីតខ្សែប្រយុទ្ធអង់គ្លេស Andy Cole កំលុងជំនួបប្រកួត Champion League លើកដំបូងទល់ និងក្រុម Feyenoord នៅឆ្នាំ១៩៩៧ និងលើកទី២ ទល់និងក្រុម Anderlech នៅឆ្នាំ២០០០។ ទី២ ខ្សែប្រយុទ្ធ Wayne Rooney រកបាន Hat-trick ដំបូងអោយក្រុមផងដែរ នៅឆ្នាំ២០០៤ ទល់និងក្រុម Fenerbache ខណៈអតីតមិត្តរួមក្រុម និងទី៣ Ruud van Nistelrooy រកបាន Hattrick ក្នុងជំនួបទល់និងក្រុម Sparkta Prague នៅរដូវកាលតែមួយផងដែរ។ ទី៤ កីឡាករចុងក្រោយគេគឺអតីតខ្សែប្រយុទ្ធហូឡង់ Robin Van persie រកបាន ៣គ្រាប់ដូចគ្នាក្នុងមួយប្រកួតទល់និងក្រុម Olympiacos នៅឆ្នាំ២០១៤។ Man.United និងត្រូវប្រកួតវគ្គ១៦ក្រុមចុងក្រោយទល់នឹង Sevilla ដែលអាចនឹងបង្កើនកំណត់ត្រាថ្មីផងដែរ។

២. Arsenal(៦ដង)

ក្រុមកាំភ្លើងធំមិនដែលស្គាល់រសជាតិជើងឯក Champion League នោះទេ ប៉ុន្តែបានចំណាត់ថ្នាក់ជាក្រុមកំពូលទី៤ ដែលមានកីឡាករធ្វើបាន Hat-trick ច្រើនបំផុត។ ទី១នោះគឺ អតីតកីឡាករក្រុមគឺវីរ បុរសខ្សែប្រយុទ្ធក្រុមជម្រើសជាតិបារាំង Thierry Henry ធ្លាប់ធ្វើបាន Hat-trick អោយក្រុមលើកដំបូងនៅឆ្នាំ២០០២ ក្នុងជំនួបជាមួយក្រុម Roma មុនពេល កីឡាករទី២ Nicklas Bendner កីឡាករខ្សែបម្រើ Denmark ធ្វើបាន Hat-trick ផងដែរទល់និងក្រុម Porto នៅឆ្នាំ ២០១០។ ៤ឆ្នាំក្រោយមក កីឡាករទី៣ ខ្សែប្រយុទ្ធ Danny Welbeck រកបាន ៣គ្រាប់ក្នុងមួយប្រកួតផងដែរក្នុងជំនួបជាមួយក្រុម Galata saray និងកីឡាករទី៤ Olivier Giroud ធ្វើបាន Hat-trick ក្នុងជំនួបជាមួយក្រុម Olympiacos នៅរដូវកាលដូចគ្នា ខណៈខ្សែបម្រើ Ozil និង Lucas Perez គឺជាកីឡាករទី៥ និងទី៦ ដែលធ្វើបាន Hat-trick ដូចគ្នាកាលពីរដូវកាលមុន(២០១៦-២០១៧) ផងដែរ។

៣. Bayern Munchen(៧ដង)

ក្លឹបយក្សអាឡឺម៉ង់ និងជាម្ចាស់ជើងឯក Champion League ៥សម័យមួយនេះ ស្ថិតនៅចំណាត់ថ្នាក់ទី៣ ជាក្រុមដែលមានកីឡាកររកបានគ្រាប់បាល់ Hat-trick ច្រើនបំផុត។ ទី១ អតីតខ្សែប្រយុទ្ធហូឡង់ Roy Makaay ធ្វើបាន Hat-trick លើកដំបូងទល់នឹងក្រុម Ajax នៅឆ្នាំ២០០៤។ ទី២ Ivica Olic ធ្វើបាននៅឆ្នាំ២០១០ ទល់នឹងក្រុម Lyon។ ទី៣ ៤ ៥ Mario Gomez ធ្វើបាន Hat-trick ដល់ទៅ៣ដង ក្នុងជំនួបជាមួយក្រុម CFR Cluj, Napoli និង Basel។ ទី៦ ខ្សែប្រយុទ្ធប៉េរូ Claudio Pizzaro និង ទី៧ ខ្សែប្រយុទ្ធប៉ូឡូញ Robert lewandowski រកបានដូចគ្នានៅឆ្នាំ២០១៥ផងដែរ។

៤. Real Madrid(១១ដង)

ម្ចាស់ជើងឯក Champion League ១២សម័យច្រើនជាងគេបំផុត និងធ្លាប់ការពារជើងឯកបាន២ដងជាប់គ្នាមួយនេះ ស្ថិតនៅចំណាត់ថ្នាក់លេខ២ ជាក្រុមដែលរកគ្រាប់បាល់បាន Hat-trick ច្រើនបំផុតនៅក្របខណ្ឌ Champion Legue។ លើកទី១ គឺអតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិអេស្បាញ Raul Gonzalez គឺជាកីឡាករដែលរកបានគ្រាប់បាល់ Hat-trick លើកដំបូងបំផុតអោយក្រុមកំលុងពេលប្រកួតទល់និងក្រុមហុងគ្រី Ferencváros។ ទី២ អតីតខ្សែប្រយុទ្ធប្រេស៊ីល Ronaldo Nazario De Lima រកបាន ៣គ្រាប់នៅកីឡាដ្ឋាន Old Trafford ទល់នឹងក្រុម Man.United កាលពីឆ្នាំ ២០០៣។ ទី៣ និងទី៤ គឺ Karim Benzema ធ្វើបាន Hat-trick ពីរដងនៅឆ្នាំ ២០១០ទល់នឹងក្រុម Auxere និង ២០១៥ ទល់នឹងក្រុម Malmo។ លើកទី៥​​ ៦ ៧ ៨ ៩ ១០ និង១១ គឺខ្សែប្រយុទ្ធឆ្នើមសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo ជាអ្នកធ្វើបាន Hat-trick រហូត៧ដង សម្រាប់ក្រុមស្តេចស Real Madrid ពោលនៅឆ្នាំ២០១២ ជាមួយក្រុម Ajax, ២០១៣ ជាមួយក្រុម Galata saray, ២០១៥ ជាមួយក្រុម Malmo និង Shakhtar Donetsk, ២០១៦ ជាមួយក្រុម Wolfsburg, ២០១៧ ជាមួយក្រុម Bayern Munich និង At.Madrid ផងដែរ។

៥. FC.Barcelona (១១ដង)

ម្ចាស់ជើងឯក Champion League ៥សម័យស្ថិតនៅចំណាត់ថ្នាក់ទី១ ជាក្រុមដែលមានកីឡាករធ្វើបាន Hat-trick ច្រើនបំផុត។ ទី១.វីរបុរសក្រុមជម្រើសជាតិប្រេស៊ីល និងជាអតីតខ្សែប្រយុទ្ធ Rivaldo ធ្វើបាន Hat-trick លើកដំបូងនៅឆ្នាំ២០០០ ក្នុងជំនួបជាមួយក្រុម AC.Milan ។ ទី២ Ronaldinho ធ្វើបាននៅឆ្នាំ២០០៥ ទល់នឹងក្រុម Udinese, ទី៣ Samuel Eto’o ធ្វើបាននៅឆ្នាំដូចគ្នាទល់នឹងក្រុម Panathinaikos។ Messiជាកីឡាករទី៤ ដែលធ្វើបាន Hat-trick ច្រើនជាងគេបំផុតគឺ ៧ដងគឺៈ Arsenal(២០១០), Viktoria Plzeň(២០១១), Bayer Leverkusen(២០១២), Ajax(២០១៣), APOEL(២០១៤), Celtic(២០១៦) និង Manchester City(២០១៦)ខណៈអតីតខ្សែប្រយុទ្ធ ទី៥ Neymar ធ្វើបានក្នុងជំនួបជាមួយក្រុម Celtic នៅឆ្នាំ២០១៣ និងកឺឡាករទី៦ ខ្សែបម្រើតួគី Arda Turan រកបានក្នុងជំនួបជាមួយក្រុម Borussia Mönchengladbach។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ sportskeeda

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.