v9

Clerence Seedorf ស្គាល់រសជាតិបរាជ័យ ក្នុងការដឹកនាំក្រុម Deportivo លើកដំបូង

6 months ago​ | ដោយ V-Dara

ក្រុម Deportivo La Coruna មិនបានបង្ហាញសញ្ញាវិជ្ជមានឈានឡើងគួរកត់សម្គាល់ឡើយ ក្រោយការចូលមកដឹកនាំក្រុមប្រកួតជាលើកដំបូងរបស់អ្នកចាត់ការទូទៅសញ្ជាតិហូឡង់លោក Clerence Seedorf កាលពីយប់ ថ្ងៃចន្ទក្នុងជំនួបបរាជ័យចាញ់ក្រុមភ្ញៀវ Real Betis ក្នុងនាមជាម្ចាស់ផ្ទះដោយលទ្ធផល ១:០។

ក្រុមភ្ញៀវ Betis មានការគ្រប់គ្រងបាល់ច្រើននៅតង់ទី១ និងចូលមកដល់តង់ទី២នៅនាទីទី៥៤ កីឡាករ Loren Moron មានឪកាសរកគ្រាប់បាល់បញ្ចូលទីបានសម្រេច និងជាគ្រាប់បាល់ទី៣ សម្រាប់រូបគេបង្ហាញខ្លួន លើកទី២ នៅក្របខណ្ឌកំពូលអេស្បាញ បន្ទាប់ពីសប្តាហ៏មុនបានផ្តួល Villarealដោយលទ្ធផល ២:១ ផងដែរនោះ។

ក្រុមម្ចាស់ផ្ទះមានឪកាសវាយបករកគ្រាប់បាល់ស្មើវិញផងដែរ ដោយកីឡាករ Florin And one ប៉ុន្តែមិនមាន សំណាងដោយបញ្ចប់ការប្រកួតក្រុមម្ចាស់ផ្ទះ Deportivo ១:០ Real Betis ។បច្ចុប្បន្នក្រុម Betis ស្ថិតនៅចំណាត់ ថ្នាក់លេខ៨ ខណៈក្រុម Deportivo ស្ថិតនៅចំណាត់ថ្នាក់លេខ២ បាតតារាង ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ marca

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.