v9

Barcelona ជួបលទ្ធផលខកចិត្តបានត្រឹមស្មើជាមួយក្រុម Getafe

6 months ago​ | ដោយ V-Dara

Barcelona ក្រុមកំពូលតារាង La liga បានទទួលលទ្ធផលត្រឹមតែ ០:០ ក្នុងការប្រកួតក្របខណ្ឌ La liga សប្តាហ៏ទី២៣ កាលពីថ្ងៃអាទិត្យនៅកីឡាដ្ឋាន Camp Nou។ ក្រុមម្ចាស់ផ្ទះនៅតែរក្សា កំនត់ត្រាមិនដែលចាញ់សំរាប់ការប្រកួតនៅលីកកំពូលអេស្បាញ ហើយបច្ចុប្បន្នកំពុងឈរទីកំពូល តារាង La Liga មាន ៧ពិន្ទុឃ្លាតពីក្រុមលេខ២ At.Madrid ។

ការប្រកួតនេះជាលើកទី១ សម្រាប់ Barcelona នៅរដូវកាលនេះដែលមិនមានការស៊ុតបញ្ចូលទីសម្រាប់ក្រុមក្នុងជំនួបលទ្ធផលស្មើគ្នា ក្រោយពីមានការខិតខំប្រឹងប្រែងប្រកួតពីសំណាក់កីឡាករឆ្នើមដូចជាៈ Philippe Coutinho, Lionel Messi, Luis Saurez, Yerri Mina ប៉ុន្តែត្រូវបានជួយ សង្គ្រោះបានដោយអ្នកចាំទី Getafe កីឡាករ Vicente Guaita ដែលបានផ្ទេរពីក្រុម Crystal Palace កាលពីដើមរដូវកាល។

Getafe បច្ចុប្បន្នស្ថិតនៅលេខរៀងទី១០ ខណៈក្រុមភ្ញៀវមួយនេះស្ទើរតែរកបានគ្រាប់បាល់ជ័យជំនះទៅហើយ ក្រោយការស៊ុតបាល់ Freekick ពីកីឡាករ Vitorino Antune ក្នុងរយៈចំងាយឆ្ងាយប៉ុន្តែត្រូវបានប៉ះរបាទីក្រោយការជួយសង្គ្រោះពីអ្នកចាំទីអាឡឺម៉ង់ Marc-Andre ter Stegen ។

បច្ចុប្បន្ន Barcelona កំពុងឈរនៅទីកំពូលតារាង La Liga បន្ទាប់ពិក្រុម Valencia បានហក់មកនៅចំណាត់ថ្នាក់លេខ២ ក្រោយផ្តួលក្រុម Levante ៣:១ កាលពីថ្ងៃអាទិត្យខណៈក្រុមការពារតំណែង ជើងឯងស្ថិតនៅចំណាត់ថ្នាក់លេខ៣។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ BBC

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.