v9

Cristiano Ronaldo រកបាន ៣គ្រាប់ជួយអោយ Real Madrid ផ្តួល Real Sociedad ៥:២

8 months ago​ | ដោយ V-Dara

ការប្រកួតនៅក្របខណ្ឌ La Liga សម្រាប់សប្តាហ៏ទី២២ បានបើកទ្វារកីឡាដ្ឋាន Santiago Bernabeu ទទួលស្វាគមន៏ក្រុមភ្ញៀវ Real Sociedad ។ Lucas Vazquez រកបានគ្រាប់បាល់បើក ឆាកអោយក្រុមម្ចាស់ផ្ទះដោយការតែតបញ្ជូលទីក្រោយការបញ្ជូនបាល់ពី ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo ពីជ្រុងខាងឆ្វេង។ ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo បានបន្ថែមគ្រាប់បាល់ទី២ ក្រោយការ បញ្ជូនបាល់ដ៏ល្អពីខ្សែការពារ Marcelo មុនពេលខ្សែបម្រើអាឡឺម៉ង់ Toni Kross បន្ថែមគ្រាប់ទី៣។ Ronaldo នៅតែបន្តជួយក្រុមនាំមុខបាននៅនាទីទីទី៣៧ មុនបញ្ចប់តង់ទី១ ហើយបន្តរកបានគ្រាប់បាល់ Hat-trick (៣គ្រាប់តែម្នាក់ឯង)នៅនាទីទី៣៤ និងនាទីទី៨០។

កីឡាករក្រុមភ្ញៀវក៏មិនអន់ប៉ុន្មានដែរបានខិតខំប្រឹងប្រែងវាយបកតាមពីក្រោយវិញ ២គ្រាប់ ដោយកីឡាករ Bautista នៅនាទីទី៧៤ និងកីឡាករ Illaramendi នៅនាទីទី៨៣ ប៉ុន្តែនៅតែមិនអាចស្រោចសង់ស្ថានការណ៏បាន។ បញ្ចប់ការប្រកួតក្រុមម្ចាស់ផ្ទះ Real Madrid ៥:២ Real Sociedad បច្ចុប្បន្នក្រុម Real Madrid ស្ថិតនៅចំណាត់ថ្នាក់ទី៣ មាន៤២ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Barcelona ចំនួន១៦ពិន្ទុ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ bbc

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.