v9

អតីតខ្សែបម្រើក្រុម Celtic និង Man United កីឡាករ Liam Miller ស្លាប់ក្នុងវ័យ ៣៦ឆ្នាំ ដោយសារជម្ងឺមហារីក

2 weeks ago​ | ដោយ V-Dara

Liam Miller អតីតកីឡាករក្រុមជើងឯកស្កុតឡេនដ៏ Celtic និងបិសាចក្រហម Man.United បានស្លាប់ក្នុងវ័យ ៣៦ឆ្នាំ។ Miller ធ្លាប់បង្ហាញខ្លួនអោយក្រុមជម្រើសជាតិសាធារណរដ្ឋអៀឡង់បាន ២១ដង នៅចន្លោះឆ្នាំ២០០៤ ដល់២០០៩ ប៉ុន្តែក្រោយមករូបគេបានប្រឈមនិងជម្ងឺមហារីក។

Miller ចាប់ផ្តើមអាជីពដំបូងជាមួយក្រុម Celtic នៅឆ្នាំ២០០០ មុននិងចំណាយពេល៤ឆ្នាំលេងនៅកីឡាដ្ឋាន Old Trafford ក្រោយមកទៀតរូបគេបានចូលរួមជាមួយក្រុម Leeds United, Sunderland, QPR និង Hibernian។

ក្លឹប Celtic បានចេញសេចក្តីថ្លែងការណ៏ជាផ្លូវការថា៖ យើងពិតជាមានសេចក្តីសោកស្តាយ និងចូលរូមមរណទុក្ខនេះ ជាមួយក្រុមគ្រួសារ និងមិត្តភក្រ្តរបស់ Miller។ ពិធីករបណ្តាញពត៌មាន BBC លោក Tam McManus ធ្លាប់បានប្រកប អាជីពជាមួយ Miller នៅក្លឹប Hibs បានសរសេរលើបណ្តាញទំនាក់ទំនងសង្គម Tweeter ថាៈ ខ្ញុំមានការសោកស្តាយដែល Miller បានលាចាកលោកនេះ។ វាជាពេលវេលាមួយគួរអោយពិបាកទទួលយកនិងអាក្រក់បំផុត

Miller បញ្ចប់អាជីពបាល់ទាត់ចុងក្រោយនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ២០១៦ និងធ្លាប់បានលេងអោយក្លឹប៣ នៅប្រទេសអូស្រ្តាលី និងស្រុកកំណើតព្រមទាំងក្លឹបចុងក្រោយគឺ Cork City មុនសម្រេចចិត្តចូលនិវត្តន៏។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ bbc

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77