v9

ក្រុម Home Sport Original យកឈ្នះក្រុម Panda 2R Sport FC ដោយលទ្ធផល 6-2 ដើម្បីឡើងទៅវគ្គ 24ក្រុម

6 months ago​ | ដោយ Jerry Jr

នៅក្នុងការប្រកួតគូរទី 2 នៃពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍ទី 4 នេះ យើងរកឃើញមួយក្រុមទៀតហើយឡើងទៅវគ្គ 24 ក្រុមចុងក្រោយរវាងក្រុម Home Sport Original និងក្រុម Panda 2R Sport FC បញ្ចប់ទៅដោយលទ្ធផលក្រុម Home Sport Original យកឈ្នះក្រុម Panda 2R Sport FC ដោយលទ្ធផល 6-2។

នៅក្នុងការប្រកួតតង់ទី 1 រវាងក្រុម Home Sport Original និងក្រុម Panda 2R Sport FC សង្កេតឃើញថាក្រុម Home Sport Original មានការសម្រុកនិងវាយបកមកលើក្រុម Panda 2R Sport FC ច្រើនធ្វើអោយក្រុម Home Sport Original សុតសម្រេចទីដល់ទៅ 3 គ្រាប់ឯណោះត្រឹមតែតង់ទី 1 តែប៉ុណ្ណោះ។ ចំណែកឯក្រុម Panda 2R Sport FC វិញសង្កេតឃើញថាមានការលេងទប់ច្រើនជាងសម្រុក ប៉ុន្ដែក្រុមមួយនេះបានសុតវាយបកមកលើក្រុម Home Sport Original បាន 2 គ្រាប់វិញ។ បញ្ចប់ការប្រកួតតង់ទី 1 ក្រុម Home Sport Original នាំមុខក្រុម Panda 2R Sport FC ដោយលទ្ធផលបណ្ដោះអាសន្ន 3-2។

ចូលដល់តង់ទី 2 នេះវិញសង្កេតឃើញថាក្រុម Home Sport Original នៅតែបន្ដវាយបកនិងសម្រុកមកលើក្រុម Panda 2R Sport FC យ៉ាងខ្លាំង។ ការសម្រុករបស់ក្រុម Home Sport Original ភាគច្រើនទទួលបានជោគជ័យ ប៉ុន្ដែការសុតចំបង្គោលទីរបស់ក្រុម Home Sport Original ក៏ច្រើនគួរសមដែរ។ ចំណែកឯក្រុម Panda 2R Sport FC វិញនៅក្នុងតង់ទីី 2 នេះគឺបង្ហាញទំរង់លេងមិនសូរស៊ីចង្វាក់គ្នាតតែសោះ​ ធ្វើអោយក្នុងតង់ទី 2 នេះក្រុម Panda 2R Sport FC របូតគ្រាប់បាល់ដល់ទៅ 3 គ្រាប់បន្ថែម។ បញ្ចប់ការប្រកួតក្រុម Home Sport Original យកឈ្នះក្រុម Panda 2R Sport FC ក្នុងលទ្ធផល 6-2។

កីឡាករក្រុម Home Sport Original សុតបញ្ចូលទីដោយ៖

1. កីឡាករ កែវ ជាតូ សុតបញ្ចូលទីបាន 1 គ្រាប់
2. កីឡាករ អ៊ុក សេរីរតនៈ សុតបញ្ចូលទិបាន 1 គ្រាប់
3. កីឡាករ តុង ច័ន្ទមុនី សុតបញ្ចូលទីបាន 3 គ្រាប់
4. កីឡាករ សេង ពៃទូរ្យ សុតបញ្ចូលទីបាន 1 គ្រាប់

កីឡាករក្រុម Panda 2R Sport FC សុតបញ្ចូលទីដោយ៖

1. កីឡាករ ឯម ធនះ សុតបញ្ចូលទីបាន 1 គ្រាប់
2. កីឡាករ ម៉ែន ឧត្តម សុតបញ្ចូលទីបាន 1 គ្រាប់។

លោកអ្នកអាចដោនឡូតកម្មវិធី GANZBERG Uber Fantasy ពី App Store និង Play Store ដើម្បីទស្សទាយការប្រកួត GANZBERG Cup រដូវកាលទី៣ នៅលើទូរស័ព្ទដៃរបស់អ្នកចាប់ពីថ្ងៃនេះ នឹងមានឱកាសឈ្នះរង្វាន់ iPhone X , iPad Pro , ទូរស្សន៍ HD និងរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀត ។

– ចុចទីនេះ ទាញយកសំរាប់ Android ៖ https://goo.gl/Aa3DPA


– ចុចទីនេះ ទាញយកសំរាប់ iOS ៖ https://goo.gl/jt8diR

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.