v9

Evra ត្រលប់មកជួបជុំជាមួយលោក David Moyes នៅក្លឹប West Ham ក្រោយក្លឹប Marseille បណ្តេញចេញកាលពី ៣ខែមុន

3 months ago​ | ដោយ V-Dara

ខ្សែការពារ Patrice Evra បានផ្ទេរមកកាន់ក្លឹបញញួរធំ West Ham ដោយគ្មានតម្លៃខ្លួន និងក្រោយពេល ៣ខែ បន្ទាប់ពីក្លឹបបណ្តេញចេញពន្ទាប់ពីបង្កអំពើហិង្សាដាក់អ្នកគាំទ្រក្លឹប Olympic Marseille ដែលជាក្លឹបរបស់ខ្លួន ផ្ទេរពីក្រុម Juventus មក។

អតីតកីឡាករក្រុមជម្រើសជាតិបារាំងរូបនេះ បានចុះហត្ថលេខាលេងអោយក្រុមរហូតដល់បញ្ចប់រដូវ កាល២០១៧-២០១៨ និងជាវេលាដែលរូបគេបានវិលត្រលប់មកជួបជុំជាមួយគ្រូបង្វឹកលោក David Moyes ដែលធ្លាប់ជាគ្រូបង្វឹកក្រុម Man.United នៅរដូវកាល ២០១៣-២០១៤ កន្លងមក។

Evra ត្រូវបានបណ្តេញចេញមុនពេលការប្រកួតនៅក្របខណ្ឌ Europa League ទល់នឹងក្រុម Vitoria Guimaraes នៅខែវិច្ឆិកាកន្លងមក បន្ទាប់ពីរូបគេមានចេតនាបង្កអំពើហិង្សាលើហ្វូងអ្នកគាំទ្រមុនពេលការប្រកួតចាប់ផ្តើម។

UEFA បានពន្យារពេល Evra មិនអោយចូលរួមប្រកួត សម្រាប់ពេលវេលានៃរដូវកាលដែលនៅសេសសល់ខណៈដែល Marseille បានបញ្ចប់កិច្ចសន្យារបស់គេ។ ប៉ុន្តែកាលពីថ្ងៃពុធគេបានបញ្ជាក់ថាកីឡាករវ័យ ៣៦ឆ្នាំរូបនេះ បានទទួលយកការវិលត្រលប់មកកាន់ក្របខ័ណ្ឌ Premier League វិញជាកន្លែងដែលគាត់បានឈ្នះពាន Premier League ចំនួន៥ ជាមួយនឹង Man United ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ sportskeeda

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77