v9

Real Madrid ជួបលទ្ធផលខកចិត្តបានត្រឹមស្មើ ២:២ ជាមួយក្រុម Levante

6 months ago​ | ដោយ V-Dara

ការប្រកួតនៅក្របខណ្ឌ La Liga សម្រាប់សប្តាហ៏ទី២១ ក្រុមស្តេចស Real Madrid បានធ្វើដំណើរទៅសួរសុខទុក្ខក្រុម Levante ។ ខ្សែការពារ Sergio Ramos បានរកគ្រាប់បាល់បើកឆាក នាំមុខអោយក្រុមភ្ញៀវនៅនាទីទី១១ មុនពេលកីឡាករ Boateng របស់ក្រុមម្ចាស់ផ្ទះ រកបានគ្រាប់បាល់តាមស្មើវិញនៅនាទីទី៤២ មុនបញ្ចប់តង់ទី១។

ចូលមកដល់តង់ទី២ ខ្សែបម្រើអេស្បាញ Iscoរបស់ក្រុមភ្ញៀវមានឪកាសរកបានគ្រាប់បាល់ នាំមុខវិញនៅនាទីទី៨១ ប៉ុន្តែអ្វីៗបានប្រែប្រួលនឹងផ្តល់ការខកចិត្តដល់ក្រុមភ្ញៀវ គឺនៅនាទីទី៨៩ កីឡាករ Pazzini របស់ក្រុមម្ចាស់ផ្ទះមានឪកាសតាមស្មើវិញមុនបញ្ចប់ការប្រកួតនៅតង់ទី២។ សរុបលទ្ធផលក្រុម Leganes ២:២ Real Madrid។

បច្ចុប្បន្នក្រុមការពារតំណែងជើងឯក Real Madrid ស្ថិតនៅចំណាត់ថ្នាក់លេខ៤ ឈរនៅពីក្រោមក្រុម Barcelona ១៩ពិន្ទុ។ វាជាលើកទី៦ សម្រាប់រដូវកាលនេះក្នុងលទ្ធផលស្មើគ្នា និងរួមបញ្ចូលទាំង ការបរាជ័យ ៤ប្រកួត ខណៈក្រុមបច្ចុប្បន្នមានលំដាប់ពិន្ទុស្ថិតនៅពីលើក្រុមលេខ៥ Villareal តែ ២ពិន្ទុ និងជាការបង្កើនសម្ពាធមួយសម្រាប់គ្រូបង្វឹកលោក Zinidine Zidane ផងដែរ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ bbc

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.