v9

លទ្ធផល Ganzberg Cup រដូវកាលទី 3 សប្ដាហ៍ទី 3 ក្រុម G.L.F FC យកឈ្នះក្រុម Pisnoka (A) ដោយលទ្ធផល 6-2

4 months ago​ | ដោយ Jerry Jr

នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 វគ្គ Live Show សប្ដាហ៍ទី 3 នេះ ក្រុមហ៊ុន Ganzberg Beer បានរកឃើញមួយក្រុមទៀតហើយឡើងទៅវគ្គ 24 ក្រុមចុងក្រោយ។

ក្រុម G.L.F FC បានយកឈ្នះក្រុម Pisnoka (A) ដោយលទ្ធផល 6-2។ នៅក្នុងតង់ទី 1 រវាងក្រុមទាំងពីរនេះសង្កេតឃើញថា ក្រុម Pisnoka (A) បានសម្រុកមកកាន់ក្រុម G.L.F FC ជាច្រើនលើកច្រើនសារប៉ុន្ដែក្រុម Pisnoka (A) បានសុតបញ្ចូលទីក្រុម G.L.F FC បានតែគ្រាប់តែប៉ុណ្ណោ៖។ ចំណែកឯក្រុម G.L.F FC វិញនៅក្នុងតង់ទី 1 ហាក់ដូចជាមិនសូវសម្រុកមកកាន់ក្រុម Pisnoka (A) សោះដោយក្រុម G.L.F FC នេះបានលេងទប់ច្រើនជាងសម្រុក ប៉ុន្ដែក្រុម G.L.F FC នេះបានសុតបញ្ចូលទីក្រុម Pisnoka (A) បាន 1 គ្រាប់ដែរ ដោយបញ្ចប់លទ្ធផលក្នុងតង់ទី 1 ក្រុម Pisnoka (A) 1-1 ក្រុម G.L.F FC។

ចូលដល់តង់ទី 2 វិញក្រុម G.L.F FC បានប្ដូរយុទ្ធសា្រស្ដលេង ដោយក្រុមមួយនេះបានសម្រុកមកកាន់ក្រុម Pisnoka (A) ខ្លាំងមែនទែនគ្រាន់តែប៉ុន្មាននាទីសោះ ក្រុម G.L.F FC សុតបញ្ចូលទីមកលើក្រុម Pisnoka (A) ដល់ទៅ 3 គ្រាប់។ នៅក្នុងតង់ទី 2 នេះសង្កេតឃើញថាកីឡាករលេខ 11 របស់ក្រុម G.L.F FC គឺកីឡាករ ឪ ភារុណ បានប្រើតិចនិចអូសបាល់បញ្ជូនអោយគូប្រកួតសុតបញ្ចូលទី និងបង្កើតឱកាសជាច្រើនដងរហូតបានសម្រេចគ្រាប់បាល់។ ចំណែកឯក្រុម Pisnoka (A) វិញនៅក្នុងតង់ទី 2 នេះបានព្យាយាមសម្រុកមកលើក្រុម G.L.F FC ដូចគ្នាប៉ុន្ដែការសម្រុករបស់ Pisnoka (A) ហាក់ដូចជាមិនសូវបានជោគជ័យសោះ ដោយក្នុងតង់ទី 2 នេះក្រុម Pisnoka (A) សុតបញ្ចូលទីក្រុម G.L.F FC បានតែមួយគ្រាប់តែប៉ុណ្ណោះ។ បញ្ចប់ការប្រកួតក្រុម G.L.F FC យកឈ្នះ ក្រុម Pisnoka (A) ក្នុងលទ្ធផល 6-2។

ក្រុម G.L.F FC សុតបញ្ចូលទីដោយកីឡាករ៖

1. កីឡាករ កែវ ណារ៉េត សុតបញ្ចូលទីបាន 1 គ្រាប់
2. កីឡាករ ឪ​ ភារុណ សុតបញ្ចូលទីបាន 2 គ្រាប់
3. កីឡាករ ឃុន សេងថៃ សុតបញ្ចូលទីបាន 3 គ្រាប់

ក្រុម Pisnoka (A) សុតបញ្ចូលទីដោយកីឡាករ៖

1. កីឡាករ គង់ ចន្ទូ សុតបញ្ចូលទីបាន 1 គ្រាប់
2. កីឡាករ សុង បូរ៉ា សុតបញ្ចូលទីបាន 1 គ្រាប់។

លោកអ្នកអាចដោនឡូតកម្មវិធី GANZBERG Uber Fantasy ពី App Store និង Play Store ដើម្បីទស្សទាយការប្រកួត GANZBERG Cup រដូវកាលទី៣ នៅលើទូរស័ព្ទដៃរបស់អ្នកចាប់ពីថ្ងៃនេះ នឹងមានឱកាសឈ្នះរង្វាន់ iPhone X , iPad Pro , ទូរស្សន៍ HD និងរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀត ។

– ចុចទីនេះ ទាញយកសំរាប់ Android ៖ https://goo.gl/Aa3DPA


– ចុចទីនេះ ទាញយកសំរាប់ iOS ៖ https://goo.gl/jt8diR

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77