v9

ការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍ទី 3 នឹងត្រលប់មកវិញនៅក្នុងរាត្រីថ្ងៃនេះ

3 weeks ago​ | ដោយ Jerry Jr

នៅក្នុងថ្ងៃស្អែកការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍ទី 2 នឹងត្រលប់មកវិញហើយនៅក្នុងរាត្រីថ្ងៃនេះ ការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍ទី 3 នឹងត្រលប់មកវិញហើយជាមួយនឹងការប្រកួតដ៏ជក់ចិត្តទាំងពីរគូរ។​

នៅក្នុងការប្រកួតពានរង្វាន់ Gaznberg Cup រដូវកាលទី 3 វគ្គ Live Show សប្ដាហ៍ទី 3 នារាត្រីថ្ងៃអាទិត្យ ទី4 ខែកុម្ភៈ នេះអាចនឹងធ្វើអោយកក្រើកពេញទីលាន T-Soccer ជាមិនខាន ដោយសារតែក្នុងរាត្រីស្អែកនេះសុទ្ធតែក្រុមខ្លាំងដែលត្រូវមកជួបគ្នានៅក្នុងទីលានតារាងតូចនេះ។ កាលវិភាគនៃការប្រកួតនារាត្រីថ្ងៃនេះ៖

– ក្រុម G.L.F FC និងត្រូវប៉ះគ្នាជាមួយនឹងក្រុម Pisnoka (A) វេលាម៉ោង 8:00

– ក្រុម Avatar FC នឹងត្រូវប៉ះគ្នាជាមួយនឹងក្រុម បញ្ជះខែលកំពង់ឆ្នាំង វេលាម៉ោង 9:00

ការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នេះនឹងចាប់ផ្ដើ​មនៅវេលាម៉ោង 8:00 យប់តទៅ ហើយនឹងមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ MYTV។ ប្រាក់រង្វាន់នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នេះគឺមានចំនួន 15000$ រួមជាមួយនឹងពានរង្វាន់ Ganzberg Cup មួយគ្រឿង។ ការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នឹងធ្វើឡើងរៀងរាល់ថ្ងៃអាទិត្យ នៅក្នុងទីលាន T-Soccer ចាប់ពីម៉ោង 8:00 យប់តទៅ។ កុំភ្លេចចូលរួមទស្សនាអោយច្រើនកុះករ ការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 គឺមិនមានការទិញសំបុត្រចូលរួមឡើយ ការប្រកួតនេះគឺចូលរួមដោយសេរីថែមទាំងមានឱកាសឈ្នះរង្វាន់ពីក្រុមហ៊ុន Ganzberg Beer ទៀតផង។

លោកអ្នកអាចដោនឡូតកម្មវិធី GANZBERG Uber Fantasy ពី App Store និង Play Store ដើម្បីទស្សទាយការប្រកួត GANZBERG Cup រដូវកាលទី៣ នៅលើទូរស័ព្ទដៃរបស់អ្នកចាប់ពីថ្ងៃនេះ នឹងមានឱកាសឈ្នះរង្វាន់ iPhone X , iPad Pro , ទូរស្សន៍ HD និងរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀត ។

– ចុចទីនេះ ទាញយកសំរាប់ Android ៖ https://goo.gl/Aa3DPA


– ចុចទីនេះ ទាញយកសំរាប់ iOS ៖ https://goo.gl/jt8diR

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77