v9

Leicester ទាមទារតម្លៃខ្លួន Mahrez ៧៥លានផោន ប្រសិនជាក្លឹប Man.City ចង់បាន

4 months ago​ | ដោយ V-Dara

ក្លិប Manchester City នឹងត្រូវផ្តល់សំណើរក្នុងតម្លៃយ៉ាងហោចណាស់ ៧៥លានផោន ប្រសិនបើក្រុមកំពូលតារាង Premier League មួយនេះចង់បានខ្សែបម្រើក្រុមកញ្ជ្រោងខៀវ Riyad Mahrez មុនពេលផុតកំណត់ការដោះដូរកីឡាករនិងត្រូវបិទឆាប់ៗនោះ។

Leicester កំពុងចង់បានតម្លៃខ្លួន ៧៥លានផោន ខណៈក្រុម Man.City ធ្លាប់បានដេញថ្លៃ 60លានផោនសំរាប់កីឡាករអាល់ហ្សេរី Mahrez រូបនេះ។ ទោះបីជា Mahrezកីឡាករវ័យ 26ឆ្នាំ មានបំណងចង់ចាកចេញពីក្រុម Leicester ខណៈក្រុមជើងឯក Premier League រដូវកាល ២០១៥-២០១៦ ទទួចថាពួកគេមិនមានសម្ពាធក្នុងការលក់ទេលុះត្រាតែក្រុម Man City ទទួលបានតម្លៃខ្លួនសមរម្យតាមការស្នើ។

Mahrez បានខកខានក្នុងជំនួបទល់នឹង Everton ក្រោយពីបានដាក់សំណើរសុំចាកចេញពីក្លឹប ស្របពេលកិច្ចព្រមព្រៀងរវាងក្លិបទាំងពីរនៅឆ្ងាយដាច់ពីគ្នានៅក្នុងលក្ខខណ្ឌនៃតម្លៃរបស់ពួកគេត្រូវការ Mahrez មុនពេលទីផ្សារដោះដូរកីឡាករឈានដល់ថ្ងៃផុតកំណត់នោះ។ ក្រុមនាំមុខកំពូលតារាង Premier League កំពុងសម្លឹងចង់បានកីឡាករម្នាក់បន្ថែម ដើម្បីបំពេញចន្លោះប្រហោងនៅតំបន់បម្រើប្រយុទ្ធ ស្របពេលកីឡាករ Leroy Sane កំពុងពេលខ្សែប្រយុទ្ធអាឡឺម៉ង់វ័យ ២២ឆ្នាំរូបនេះស្ថិតនៅក្នុងការព្យាបាលរបួសភ្នែកគោធ្ងន់ធ្ងរ ហើយអាចអវត្តមានយ៉ាងតិច ៦សប្តាហ៏។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ mirror

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77