v9
V9BET

លោក Pep Guardiola ចំណាយលើខ្សែការពាររហូតដល់ ២៦៩.៥លានយូរ៉ូហើយ

1 year ago​ | ដោយ V-Dr

ទោះបីជាមានការនាំមុខនៅទីកំពូលនៃក្របខ័ណ្ឌ Premier League ក៏ដោយក៏ក្រុម Manchester City និង Pep Guardiola នៅតែចាត់ទុកថាពួកគេមិនទាន់មានកម្លាំងគ្រប់គ្រាន់សម្រាប់តំបន់ការពារ ហេតុដូច្នេះហើយបានធ្វើឱ្យការចំណាយរបស់ពួកគេចាប់តាំងពីលោក Pep Guardiola ចូលមកដឹកនាំក្រុមចាប់តាំងពីរដូវកាល ២០១៦-២០១៧ មកដល់ពេលបច្ចុប្បន្នមានរហូតដល់ ២៦៩.៥លានអឺរ៉ូហើយ។

ខ្សែការពារបារាំងចុងក្រោយគេក្នុងចំណោមកីឡាករ ៥រូបដែលលោក Pep ត្រៀមនាំយកមកគឺ Aymeric Laporte នឹងចាកចេញពីក្រុម At.Bilbao មកដល់កីឡដ្ឋាន Etihad ក្នុងតម្លៃ 65 លានអឺរ៉ូ បូករួមប្រាក់ប្រាំលានបន្ថែមទៀត។ ខ្សែការពារអង់គ្លេស John Stones និង Laporte ត្រូវបានលោក Pep មើលឃើញថាមានទម្រង់លេងស្រដៀងគ្នា ដែលត្រូវប្រើរូបមន្តពិសេសជាមួយនឹងទម្រង់លេងដោយដាក់កីឡាករទាំងពីរបូករួមជាមួយកីឡាករ Nicolas Otamendi ។

តម្លៃខ្លួនដែលបានចំណាយទៅលើ Laporte បានធ្វើឱ្យគាត់ជាខ្សែការពារថ្លៃបំផុតទី 2 ក្នុងប្រវត្ដិសាស្ដ្របាល់ទាត់បន្ទាប់ពីការផ្ទេរខ្សែការពារហូឡង់ Virgil van Dijk ទៅកាន់ Liverpool កាលពីដើមខែមករា។

កាលពីដើមរដូវកាល ២០១៧ ក្រោយការចាកចេញរបស់ Pablbo Zabalete, Gael Clichy និង Aleksandar Kolarov ក្រុមមេឃខៀវ Man.City បាននាំយកមកវិញនៅកីឡាករ Kyle Walker, Danio និង Benjamin Mendy មកជំនួសវិញ។

ខាងក្រោមនេះគឺជាកីឡាករខ្សែការពារទាំង ៥រូបដែលក្រុម Man.City នាំយកមករួមក្រុមកន្លងមក៖

១. Laporte (៧០លានយូរ៉ូ)

លោក Guadiola ចូលចិត្តទម្រង់លេងរបស់កីឡាករខ្សែការពារមានជំនាញជើងឆ្វេងក្រុមជម្រើសជាតិបារំាងរូបនេះជាយូរមកហើយ នៅទីបំផុតក្តីសង្ឃឹមបានដូចបំណងក្នុងការនាំយករូបគេពីក្រុម At.Bilbao ក្នុងតម្លៃ ៧០លានយូរ៉ូ ។កីឡាកររូបនេះទើបតែបង្ហាញវត្តមាននៅកីឡាដ្ឋាន Etihad កាលពីពេលថ្មីៗនេះ។

២. Benjamin Mendy (៥៧.៥លានយូរ៉ូ)

Mendy ជាសមាជិកម្នាក់ដែលបានជួយក្រុម Monaco លើកពាន Ligue1 និងជួយក្រុមឈានដល់ពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ Champion League កាលពីរដូវកាលមុន ទើបធ្វើអោយ Man.City នាំយកកីឡាករក្រុមជម្រើសជាតិបារាំងមករួមក្រុម។ ប៉ុន្តែជាអកុសលរូបគេកំពុងសំរាកព្យាបាលរបួសនៅឡើយក្នុងពេលក្រុមកំពុងធ្វើយុទ្ធនាការប្រជែងពានរហូតដល់ទៅ៤ នៅរដូវកាលនេះ។

៣.Walker (៥៧លានយូរ៉ូ)

ក្រុម Man.City បានបំបែកកំណត់ត្រាទិញខ្សែការពារអង់គ្លេស Kyle Walker ពីក្រុម Tottenham Hotspur ក្នុងតម្លៃ ៥៧លានយូរ៉ូ នៅដើមរដូវកាល ២០១៧-២០១៨ ហើយបច្ចុប្បន្នខ្សែការពារខាងស្តាំរូបនេះ ជាប់ជាជម្រើសដំបូង របស់គ្រូបង្វឹកសញ្ជាតិអេស្បាញជានិច្ចជាកាល។

៤.Danilo (30 million euros)

ក្រុមស្តេចស Real Madrid មិនបានសំលឺងឃើញពីទេពកោសល្យ របស់ខ្សែការពារ សញ្ជាតិប្រេស៊ីល Danilo ទេ ហើយបានបង្វែរទំនុកចិត្តដល់កីឡាករDani Carvajal វិញ។យល់ឃើញដូច្នេះទើបលោកPep បានបញ្ចុះបញ្ចូលរូប គេផ្លាស់មកកីឡាដ្ឋានEtihad Statdium ប៉ុន្តែរូបគេមិនត្រូវបានបង្ហាញខ្លួនអោយក្រុម ជាប់លាប់ដូចការរំពឺងទុក្ខនោះទេ គឺមានការផ្លាស់ប្តូរគ្នាជាមួយកីឡាករដទៃផងដែរ។

៥.Stones (55 million euros)

ខ្សែការពារអង់គ្លេសJohn Stone គឺជាកីឡាករដែលលោកPep ទិញយកមករួមក្រុមមុនគេនៅពេលលោកGuadiola មកដឹកនាំក្រុមMan.City។រដូវកាលដំបូងStone បានខិតខំប្រឹងប្រែងលេង និងត្រូវបានគ្រូបង្វឹក មើលឃើញពីភាពរឹងមាំក្នុងទម្រង់លេង ដែលធ្វើអោយអតីតកីឡាករក្រុមEverton មានកំពស់ខ្ពស់រូបនេះ ជាប់ជាជម្រើស១១នាក់ដំបូងរៀងរហូតមកផងដែរ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ marca



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ទាញយកកម្មវិធីhttps://bit.ly/2rxeFH2
ចូលលេងកំសាន្តhttps://bit.ly/2A3HOyq
Facebook ៖​ https://www.facebook.com/v9cambodia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.