v9

ក្រុម Victory FC យកឈ្នះក្រុម Futaba Soccer Club ដោយលទ្ធផល 6-1

7 months ago​ | ដោយ Jerry Jr

នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍ទី ២ រវាងក្រុម Victory FC និងក្រុម Futaba Soccer Club បានបញ្ចប់ទៅដោយលទ្ធផល 6-1។

ក្នុងការប្រកួតរវាងក្រុមទាំងពីរនេះមានការសម្រុកគ្នាទៅវិញទៅមក ប៉ុន្ដែក្រុម Vicotry FC បានបង្ហាញទំរង់លេងល្អជាងក្រុម Futabal Soccer Club ទាំងការសម្រុក និងវាយបក។ ក្រុម Futaba Soccer Club ហាក់ដូចជាបង្ហាញទំរង់លេងមិនសូវស៊ីសម្រុងគ្នាដែលជាហេតុធ្វើអោយរបូតគ្រាប់បាល់ច្រើន។

ក្រុម Victory FC សុតបញ្ចូលទីដោយ៖

1 កីឡាករ យឹម សុចិត្រា សុតបញ្ចូលទីបាន 1 គ្រាប់
2 កីឡាករ រឹត សក្កដា សុតបញ្ចូលទីបាន 2 គ្រាប់
3 កីឡាករ វ៉ាន់ ច័ន្ទរ័ត្ន សុតបញ្ចូលទីបាន 1 គ្រាប់
4 កីឡាករ អោកចាន់ សេរីវង្ស សុតបញ្ចូលទីបាន 2 គ្រាប់

ក្រុម Futaba Soccer Club សុតបញ្ចូលទីដោយ៖

1 កីឡាករ ស្មាស់ អារ៉ូហ្សា សុតបញ្ចូលទីបាន 1 គ្រាប់

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.