v9

លោក Claude Puel៖ ក្រុម Liverpool និង Arsenal ត្រូវមានទឹកប្រាក់យ៉ាងតិច ១០០លានផោន ប្រសិនចង់បាន Riyad Mahrez

11 months ago​ | ដោយ V-Dara

ក្រុមធំពីរនៅក្របខណ្ឌកំពូលអង់គ្លេសគឺ Arsenal និង Liverpool ត្រូវបានលោក Claude Puel គ្រូបង្វឹកក្រុម Leicester City បញ្ជាក់ប្រាប់ថាត្រូវមានទឹកប្រាក់យ៉ាងតិច ១០០លានផោនប្រសិនជាចង់បានកីឡាកូនក្រុមរបស់លោក គឺខ្សែបម្រើនាំលេង Riyad Mahrez ទៅរួមក្លឹប។ ក្រុមទាំងពីរចង់បាន នឹងត្រៀមនាំយកកីឡាកររូបនេះ ទៅបំពេញចំនុចខ្វះខាតរបស់ក្រុមរៀងខ្លួន ខណៈក្រុម Livepool ត្រូវការនាំយក ទៅជំនួសទីកន្លែងរបស់ Philippe Coutinho ដែលទើបតែផ្ទេរទៅក្រុម Barcelona កាលពីពេលថ្មីៗនេះ ស្របពេលក្រុម Arsenal ក៏ចង់បាន Mahrez ទៅជំនួសកន្លែងរបស់ Alexis Sanchez ប្រសិនរូបគេផ្លាស់ចេញពីក្រុមទៅ Man.United មែននោះ។

ក្រោយបង្ហាញទម្រង់លេងបានល្អនៅរដូវកាល(២០១៥-២០១៦) ធ្លាប់បានជួយក្រុមលើកពាន Premier League និងរដូវកាលថ្មីនេះបង្ហាញខ្លួនបាន ២២ដង និងរកគ្រាប់បាល់បាន ៧គ្រាប់ និង Assist បាន ៧គ្រាប់ផងដែរនោះ Mahrez បានក្លាយជាកីឡាករដែលមានតម្លៃខ្លួនប្រមាណ ៤០លានផោន។

ប៉ុន្តែនៅពេលបច្ចុប្បន្ននេះ គ្រូបង្វឹកក្រុម Leicester City លោក Claude Puel បានបញ្ជាក់សាជាថ្មីថា ខ្សែបម្រើសញ្ជាតិអាល់ហ្សេរីរូបនេះ មានតម្លៃមិនតិចជាង១០០លានផោននោះទេប្រសិនជាក្លឹបណាចង់បានរូបគេ។អ្នកចាត់ការទូទៅសញ្ជាតិបារាំង បានបន្តថាៈ យើងនៅតែឃើញMahrez បន្តលេងអោយក្រុម ជាមួយស្នាមញញឹមនិងការរីករាយលេងជាមួយក្រុមបន្ទាប់ពីការហ្វឹកហាត់គឺរូបគេបន្តលេង កីឡាតេនីសបន្ថែមទៀត។ គ្រប់រឿងរ៉ាវវ និង ពាក្យចចាមអារ៉ាមនៅមិនទាន់មានអ្វីកើតឡើងជាផ្លូវ ការទាក់ទងនិងរូបគេនោះទេ ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ metro

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.