v9

Ross Barkley ហ្វឹកហាត់ជាមួយមិត្តរួមក្រុមថ្មី ប៉ុន្តែមិនទាន់បានបង្ហាញខ្លួនអោយ Chelsea ទេ

3 months ago​ | ដោយ V-Dara

កីឡាករ Ross Barkley បានចូលមកហ្វឹកហាត់ជាមួយមិត្តរួមក្រុមថ្មីគឺតោខៀវ Chelsea កាលពីថ្ងៃសុក្រនេះ មុនពេលជំនួបទទួលក្រុមភ្ញៀវ Leicester City នាថ្ងៃសៅរ៏ ប៉ុន្តែកីឡាករវ័យ ២៤ឆ្នាំ រូបនេះ និងមិនត្រូវបានគ្រូបង្វឹកលោក Antonio Conte ដាក់អោយលេងក្នុងជំនួបកំពូលដ៏សំខាន់នេះទេ។

Barkley កីឡាករក្រុមជម្រើសជាតិអង់គ្លេសបានផ្ទេរពីក្រុម Everton មក Chelsea ក្នុងតម្លៃខ្លួន ១៥លានផោនត្រូវបានអ្នកចាត់ការទូទៅលោក Conte ធ្វើសន្និសិទសារពត៌មានថា៖ អាចដាក់រូបគេអោយចូលលេងសម្រាប់ជើងទីពីរក្នុងការប្រកួត FA Cup នាថ្ងៃពុធជើងទីពីរនៅកីឡាដ្ឋាន Stamford Bridge ដើម្បីទទួលក្រុម Norwich City។

គ្រូបង្វឹកសញ្ជាតិអ៊ីតាលីពន្យល់ថ៖ គាត់បានហ្វឹកហាត់ច្រើនណាស់ ខ្ញុំអាចចនិងដាក់គាត់ចូលលេង ក្នុងការប្រកួតជាមួយក្រុម Norwich City ។ ខ្ញុំសង្ឃឹមដូច្នេះ ប្រសិនជាគាត់អាចហ្វឹកហាត់ និងធូរស្បើយពីរបួសបានច្រើនជិតបាន ១០០ភាគរយដូច្នេះ ហើយរឿងអីដែលខ្ញុំមិនដាក់អោយគាត់ចូលលេងនោះ ។ លោក Conte នឹងកោះហៅកូនក្រុមកីឡាករ ខ្សែការពារឆ្វេង Baba Rahmann អោយវិលត្រលប់ពីការខ្ចីជើងរបស់ក្រុម Schalke ផងដែរ ក្រោយពីរូបគេបានជាសះស្បើយពីរបួសជង្គង់រូចមក។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ DailyMail

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77