v9

Xabi Alonso បង្ហាញចេតនាចង់ដឹកនាំក្រុម Liverpool នាថ្ងៃណាមួយ

3 months ago​ | ដោយ V-Dara

វីរបុរសក្រុមហង្សក្រហម Liverpool កីឡាករជើងចាស់បានចូលនិវត្តន៏ពីកីឡាបាល់ទាត់ Xabi Alonso បានបង្ហាញពីចេតនារបស់ខ្លួនដើម្បីដឹកនាំក្រុម Liverpool នាពេលអនាគត។ កីឡាករអេស្បាញដែលរួមចំណែកជួយក្លឹបលើកពាន UAFA Champion League លើកទី៥ កាលពីឆ្នាំ២០១៥ បានបញ្ជាក់ពីគោលបំណងដូច្នេះនៅក្នុងបទសម្ភាសន៏មួយដែលបានសាកសួរ និងលើកឡើងក្នុងគេហទំព័រ talkSPORT ថា៖ ប្រសិនជាក្តីសុបិន្តក្លាយជាការពិតតើអ្នកចង់ដឹកនាំក្រុម Liverpool រឺអត់? Alson បានឆ្លើយតបវិញថា៖ ពិតប្រាកដណាស់

អតីតកីឡាករ Real Madrid, Bayern Munich និងក្រុមជម្រើសជាតិគោជល់អេស្បាញរូបនេះបន្តថា៖ ដំបូងបំផុត គឺការអភិវឌ្ឍខ្លួនខ្ញុំបន្ថែមទៀត ប៉ុន្តែទីកន្លែងដែលខ្ញុំសម្រេចចិត្តទៅ និងឪកាសក្លាយជាគ្រូបង្វឹក នោះគឺអ្នកដឹងទេថាវាគឺជាការតាំងចិត្ត និង គោលបំណងរបស់ខ្ញុំមានសម្រាប់ក្រុម Liverpool ជានិច្ច

ឆ្លើយតបសំណួរចុងក្រោយដែលបានសួរថា៖ ប្រសិនជាសុបិន្តក្នុងការដឹកនាំក្រុមជើងឯក Champion League ៥សម៍យក្លាយជាការពិត តើលោកនិងយកអតីតមិត្តរួមក្រុម Steven Gerrard រឺ Jamie Carragher មករួមការងារជាមួយ រឺយ៉ាងណា? Alonso បានឆ្លើយតបវិញថា៖ ទេ ខ្ញុំគិតថាគាត់គួរតែមានឪកាស ដឹកនាំក្រុមមុនខ្ញុំ ព្រោះគាត់បានចំណាយពេលនៅជាមួយក្រុម Liverpool បានច្រើនជាងខ្ញុំ

កែសម្រួលដោយ៖ Cambosport
ប្រភព៖ DailyMail

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77