v9

Bayern Munich ផ្តួល Bayern Leverkusen ដើម្បីបង្កើនគម្លាតពិន្ទុកាន់តែខ្ពស់

9 months ago​ | ដោយ V-Dara

ការប្រកួតនៅក្របខណ្ឌកំពូលអាឡឺម៉ង់កាលពីយប់ថ្ងៃទី១២ មករា ក្រុមកំពូលតារាង Bayern Munich បានធ្វើដំណើរទៅសួរសុខទុក្ខក្រុមភ្ញៀវ Bayer Leverkusen សម្រាប់ការប្រកួតនៅសប្តាហ៏ទី១៨នេះ។ ក្រុមភ្ញៀវ Bayern Munich បានបើកការវាយសម្រុកនិងរកគ្រាប់បាល់នាំមុខម្ចាស់ផ្ទះមុន ដោយកីឡាករ Javi Martinez នៅនាទីទី៣២ មុនបញ្ចប់តង់ទី១។ ចូលដល់តង់ទី២ នៅនាទីទី៥៩ កីឡាករជើងចាស់ Frank Ribery មានឪកាសរកគ្រាប់បាល់បញ្ចូលទី ប៉ុន្តែក្រុមម្ចាស់ផ្ទះបានវាយបកតាមពីក្រោយ ១គ្រាប់វិញនៅនាទីទី៧០ ដោយកីឡាករ Volland ។

ប៉ុន្តែទីបំផុតការប្រកួតខិតជិតចូលដល់បញ្ចប់ការប្រកួតនៅតង់ទី២ ទៅហើយ ខ្សែបម្រើស្លាប James Rodriguez ដែលផ្ទេរពីក្រុម Bayern Munich ជាលក្ខ័ណ្ឌខ្ចីជើង រកបានគ្រាប់ទី៣ ជួយអោយក្រុមភ្ញៀវ ផ្តួលម្ចាស់ផ្ទះដោយលទ្ធផល ៣:១ នៅនាទីទី៩០+១។

បច្ចុប្បន្នក្រុម Bayern Munich មានចំណាត់ឈរទីកំពូលតារាង Bundesliga មានពិន្ទុ៤៤ ឃ្លាតពីក្រុមលេខ២ RB Leipzig ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ BBC

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.