v9

Jermain Defoe ឈ្នះពានគ្រាប់បាល់ស៊ុតបញ្ចូលទីល្អបំផុតប្រចាំខែធ្នូ

9 months ago​ | ដោយ V-Dara

អតីតខ្សែប្រយុទ្ធជើងចាស់ក្រុមជម្រើសជាតិអង់គ្លេស Jermain Defoe បច្ចុប្បន្នលេងអោយក្រុម Bournemouth បានឈ្នះពានផ្ទាល់ខ្លួនគឺៈគ្រាប់បាល់ស៊ុតបញ្ចូលទីល្អ បំផុតប្រចាំខែធ្នូ(Goal of the month award) ក្នុងចំណោមគ្រាប់បាល់ ២គ្រាប់ដែលរូបគេធ្វើបាន ក្នុងជំនួបជាមួយក្រុមស្ទាំងខៀវ Crystal Palace កាលពីខែមុន។ អតីតខ្សែប្រយុទ្ធក្រុម Tottenham រូបនេះស៊ុតបាល់ចេញពីជ្រុងខាងស្តាំដែលអាចនិយាយបានថាស្ទើរតែអស់មុំស៊ុតទៅហើយនោះ បញ្ចូលទីក្រុម Crystal Palace ក្នុងជំនួបស្មើគ្នារវាងក្រុម ទាំងពីរ គឺ Bournemouth ២:២ Crystal Palace កាលពីថ្ងទី៩ ខែធ្នូ ២០១៧ កន្លងទៅនេះ។ Defoe គឺជាកីឡាករទីពីររបស់ក្រុមដែលមានមូលដ្ឋាននៅភាគខាងត្បូងប្រទេសអង់គ្លេសដែលបានឈ្នះពាននេះ។

Defoe ខ្សែប្រយុទ្ធវ័យ៣៥ឆ្នាំរបស់ក្រុម Bournmemouth រូបនេះបានផ្ទេរពីក្រុម Sunderland ដែលត្រូវកាត់ចេញទៅលេងនៅក្របខណ្ឌ ChampionShip មកបន្តកិច្ចសន្យាជាមួយក្រុម Bournemouth ចំនួន ៣ឆ្នាំកាលពីដើមរដូវកាល និងបច្ចុប្បន្ន រកគ្រាប់បាល់បញ្ចូលទីអោយក្រុមបាន ៣គ្រាប់ហើយ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ dailymail

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.