v9

លោក Pep Guadiola ឈ្នះពានអ្នកចាត់ការទូទៅល្អបំផុតប្រចាំខែធ្នូ

9 months ago​ | ដោយ V-Dara

គ្រូបង្វឹកក្រុមមេឃខៀវ Man.City លោក Pep Guadiola បានឈ្នះពានជាអ្នកចាត់ការទូទៅល្អបំផុតប្រចាំខែធ្នូ (Manager of the Month award) ជាមួយជ័យជំនះ ៦ដង និងស្មើម្តងព្រមទាំងរបូតគ្រាប់បាល់ ៣គ្រាប់ និងស៊ុតបញ្ចូលទីគូប្រកួតរហូតដល់ ១៩គ្រាប់សម្រាប់ការប្រកួតកាលពីខែធ្នូ កន្លងមក។

អ្នកចាត់ការទូទៅសញ្ជាតិអេស្បាញ បានឈ្នះពានរង្វាន់ផ្ទាល់ខ្លួននេះរយៈពេលបួនដង ជាប់ៗគ្នាកាលពីឆ្នាំ២០១៧ ពោលគឺចាប់តាំងពីខែកញ្ញា តុលា វិច្ឆិកា និង ខែធ្នូ និងជាគ្រូបង្វឹកទីមួយដែលបានឈ្នះពាននេះបួនដងជាប់ៗគ្នា នៅក្នុងឆ្នាំតែមួយ និង ជារដូវកាលទីពីរដែលអតីតគ្រូបង្វឹកក្រុម Barcelona និង Bayern Munich រូបនេះ មកដឹកនាំក្រុមលំដាប់កំពូលនៅអង់គ្លេសមួយនេះ។ ក្រុម Man.City មិនទាន់ស្គាល់រសជាតិបរាជ័យទេសម្រាប់ការប្រកួត ២២ប្រកួតក្នុងក្របខណ្ឌ Premier League កន្លងមក និងមានលទ្ធផលស្មើពីរប្រកួតប៉ុណ្ណោះគឺជាមួយ ក្រុម Everton និងកាលពីពេលថ្មីៗនេះជាមួយក្រុម Crystal Palace។

ជ័យជំនះលើក្រុម Tottenham, West Ham, Bournemouth, Newcastle, Swansea និង Man.United និងការស្មើជាមួយក្រុម Crystal Palace នាំអោយក្រុមកំពុងនាំមុខតារាង Prermier League Man.City ឈរពីលើក្រុមលេខ2 Man.United ចំនួន១៥ពិន្ទុ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ dailymail

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.