v9

Maradona វាយប្រហារប្រព័ន្ធគ្រប់គ្រងក្លឹប Sevilla ក្រោយតែងតាំង លោក Montella ជាគ្រូបង្វឹកថ្មី

5 months ago​ | ដោយ V-Dara

វីរបុរសបាល់ទាត់ក្រុមជម្រើសជាតិអាហ្សង់ទីន បានធ្វើការវាយប្រហារតាមបណ្តាញទំនាក់ទំនងសង្គមទៅកាន់ប្រធានក្លឹប Sevilla ដែលជាអតីតក្លឹបលោកផងដែរនោះថា៖ ការធ្វើជំនួញលើវិស័យកីឡាករ ច្រើនជាងការមើលឃើញពីសមត្ថភាពដឹកនាំ បន្ទាប់ពីក្រុមបានបញ្ចប់តំណែងគ្រូបង្វឹក Eduardo Berizzo និង បាននាំយកអតីតគ្រូបង្វឹក AC.Milan ដែលត្រូវក្លឹបបញ្ចប់តួនាទីកាលពីពេលថ្មីៗនេះ មកបន្តដឹកនាំក្រុម Sevilla នោះ។

នៅក្នុងបណ្តាញទំនាក់ទំនងសង្គមផ្ទាល់ខ្លួន Instagram អធិរាជបាល់ទាត់មានរហស្សនាមខ្លាកន្តឿ Maradona បានបន្តថាៈ វាជារឿងឆ្កួតលីលាដែលក្រុម Sevilla យក Montella មកជំនួស Berizzo ដែលជាគ្រូបង្វឹក ដឹកនាំក្រុមមិនបានល្អនោះទេ កំលុងពេលធ្វើជាអ្នកចាត់ការក្រុម AC.Milan។ មានគ្រូបង្វឹកជា ច្រើនពាន់នាក់ក្រៅពីរូបគាត់ដែលអាចចូលមកជំនួសតំណែងនេះ។ ក្រុមត្រូវតែរក្សាទុកគាត់ (Berizzo) ដើម្បីជួយក្រុមធ្វើការផ្លាស់ប្តូរ

ក្រុម Sevilla បានបញ្ចប់តួនាទីគ្រូបង្វឹកលោក Berizzo កាលពីខែធ្នូឆ្នាំមុន ពោលគឺ​ ១សប្តាហ៏ក្រោយពី អតីតគ្រូបង្វឹករូបនេះត្រលប់មកពីព្យាបាលជំងឺមហារីកនៅក្នុងមន្ទីរពេទ្យមកវិញ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ marca

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77