v9

Gegard Pique៖ Umtiti នឹងបន្តនៅជាមួយយើង ប៉ុន្តែ Barcelona គួរតម្លើងតម្លៃទិញផ្តាច់កុងត្រា

8 months ago​ | ដោយ V-Dara

គេហទំព័រកីឡា The Daily Mirror និង Metro បានដកស្រង់ពាក្យសម្តីកីឡាករខ្សែការពារ Gerard Pique ដែលបាននិយាយថា៖ ខ្សែការពារ Samuel Umtiti នឹងនៅជាមួយក្រុមបន្តទៀត។ បច្ចុប្បន្នកីឡា ករក្រុមជម្រើសជាតិបារាំងរូបនេះ មានតម្លៃខ្លួនទិញផ្តាច់កុងត្រាត្រឹមតែ ៦០លានផោនប៉ុណ្ណោះនៅក្នុងកិច្ចសន្យា ស្របពេលដែលអ្នកចាត់ការទូទៅលោក Jose Mourinho កំពុងចាប់អារម្មណ៏រូបគេនោះ។

Pique បានបន្តថា៖ ខ្ញុំមិនបារម្មណ៏ថា ក្លឹបនឹងធ្វើ រឺមិនធ្វើដើម្បីរក្សាទុកគាត់នោះទេ ប៉ុន្តែគាត់គឺជាកីឡាករ ដែលល្អម្នាក់យើងគោរពការសម្រេចចិត្តរបស់ Umtiti ហើយសង្ឃឹមថាគាត់នឹងនៅលេងជាមួយយើង ច្រើនរដូវកាលបន្តទៀត។ សម្រាប់ការពន្យាកិច្ចសន្យា ទាក់ទងនិងតម្លៃទិញផ្តាច់កុងត្រារបស់គាត់ គួរតែក្លឹបតម្លើងថ្លៃដើម្បីកុំអោយក្លឹបផ្សេងអាចនាំយករូបគាត់បាន។ ពួកយើងសប្បាយចិត្តដែលបានរួមការងារជាមួយគាត់ ហើយខ្ញុំប្រាកដថាគាត់ និងបន្តស្នាក់នៅជាមួយក្រុមរយៈពេលយូរអង្វែងទៀត។

Umtiti បានផ្ទេរពីក្រុម Lyon មកចូលរួមជាមួយ Barcelona កាលពីឆ្នំា២០១៦ និងបានបំពេញតួនាទី ជាខ្សែការពារបានយ៉ាងល្អនាពេលកន្លងមក។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ sport-english

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.