v9

Barcelona ឈានដល់ការព្រមព្រៀងជាមួយ Hebei Fortune ដើម្បីផ្ទេរ Mascherano

9 months ago​ | ដោយ V-Dara

ក្រុម Barcelona បានឈានដល់កិច្ចព្រមព្រៀងជាមួយក្រុមបាល់ទាត់ Hebei Fortune នៅក្របខណ្ឌលីកកំពូលរបស់ចិន សម្រាប់ការផ្ទេរកីឡាករខ្សែការពារ ចាស់វស្សារបស់ក្រុមជម្រើសជាតិសញ្ជាតិអាហ្សង់ទីនកីឡាករ Javier Macherano ដើម្បីត្រៀមខ្លួនចាកចេញទៅលេងនៅក្របខណ្ឌលីកកំពូលប្រទេសចិននាខែមករានេះក្នុតម្លៃ ១០លានយូរ៉ូ ។

Macherano អតីតកីឡាករ West Ham United, Liverpool ចង់ចាកចេញពីកីឡាដ្ឋាន Camp Nou ក្រោយពីបាត់បង់កៅអីរបស់ខ្លួនទៅលើខ្សែការពារបារាំង Umtiti ខណៈដែលសាមីខ្លួនចង់បានការបង្ហាញខ្លួនដ៏ជាក់លាក់ មួយដើម្បីធានាបានកន្លែងសម្រាប់ក្រុមជម្រើសជាតិក្នុងការបង្ហាញខ្លួននៅ World Cup 2018 ខាងមុខនេះ។

ការមកដល់របស់ខ្សែការពារកូឡុំប៊ី Yerry Mina ក៏ជាហេតុផលថ្មីមួយបន្ថែមទៀត ដែល Mascherano ត្រូវរៀបចំខ្លួន ដើម្បីចាកចេញទៅរកទ្រនំថ្មីមួយ គោលបំណងនៅរក្សាទម្រង់លេងអោយបានទៀងទាត់នោះ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ sport-english

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.