v9

ខ្សែការពារកូឡុំប៊ី Yerry Mina ព្រមព្រៀងផ្ទេរមកលេងអោយ Barcelona ជាផ្លូវការណ៏

3 months ago​ | ដោយ V-Dara

Yerry Mina កីឡាករខ្សែការពារក្រុម Palmeiras នៅក្របខណ្ឌលីកកំពូលប្រេស៊ីលបានព្រមព្រៀងផ្ទេរមកកាន់ក្លឹបអ្នកមានបុណ្យ Barcelona ក្នុងតម្លៃខ្លួន ១១.៨លានយូរ៉ូ ព្រមជាមួយតម្លៃទិញផ្តាច់កុងត្រា ១០០លានយូរ៉ូផងដែរ។ ក្រុមកំពូលតារាង La Liga បច្ចប្បន្ននេះបានប្រកាសកាល ពីថ្ងៃព្រហស្បត៏ថា បានឈានដល់កិច្ចព្រមព្រៀងនាំយកកីឡាករ ខ្សែការពារសញ្ជាតិកូឡុំប៊ីរូបនេះមករួមក្រុម ជាមួយកិច្ចសន្យា ៥ឆ្នាំកន្លះមានន័យថាសុពលភាពនៃកិច្ចសន្យានេះ មានរហូតដល់ថ្ងៃទី៣០ មិថុនា ២០២៣។

ក្រុម Barcelona បានផ្តល់ប្រាក់ចំនួន ៩លានយ៉ូរ៉ូដើម្បីនាំយក Mina កាលពីដើមរដូវកាល ប៉ុន្តែទីបំផុតក្រុមជើងឯក Champion League ៥សម័យមួយនេះ ត្រូវបង់ប្រាក់បន្ថែម ២.៨លានយ៉ូរ៉ូបន្ថែមទៀត ខណៈប្រាក់ចំនួន៦សែនផោនត្រូវយកមកដោះស្រាយបញ្ហារវាងក្រុម Palmeiras និងក្រុម Santa Fe ដែល Mina ធ្លាប់លេងមុនផ្ទេរមកក្លឹប Palmeiras។

ការមកដល់របស់ Mina គឺជាការបើកផ្លូវ និងបង្ហាញពីការចាកចេញពីកីឡាដ្ឋាន Camp Nou របស់ខ្សែការពារអាហ្សង់ទីន Javier Macherano ដើម្បីទៅចូលរួមលេងអោយក្រុមនៅក្របខណ្ឌកំពូល Chinese Super League នាខែមករានេះ។ Mina នឹងចូលរួមចាប់ដៃគូជាមួយ កីឡាករ ៣រូបផ្សេងទៀតដូចជា Samuel Umtiti , Gerard Pique, Thomas Vermaelen ដើម្បីពង្រឹងតំបន់ការពារកណ្តាលរបស់គ្រូបង្វឹកលោក Valverde។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ sport-english

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77