v9

Xavi: Marc-Andre ter Stegen មានសមត្ថភាពស្មើនឹង Manuel Neuer ហើយ

5 months ago​ | ដោយ V-Dara

TerStegen បានបង្ហាញខ្លួនអោយក្រុមកំពូលតារាង Barcelona បាន ១៨ប្រកួតសម្រាប់រដូវកាលថ្មីនេះ និងក្លាយជាជម្រើសដំបូង ព្រមទាំងបង្ហាញខ្លួនគ្រប់ក្របខណ្ឌប្រកួតក្រោយពីការចាកចេញរបស់កីឡាករអ្នកចាំទី Claudio Bravo បានទៅចូលរួមជាមួយក្រុម Man.City កាលពីរដូវកាលមុន។

កីឡាករអ្នកចាំទីក្រុមជម្រើសជាតិអាឡឺម៉ង់រូបនេះបានរួមចំណែកជួយក្រុមកំពូលតារាង Barcelona មិនទាន់ស្គាល់ រសជាតិបរាជ័យនៅរដូវកាលនេះ។ ទោះបីជាទើបតែរបូតគ្រាប់បាល់បញ្ចូលទីទើបតែ ៧គ្រាប់ ប៉ុន្តែធ្វើបាន១២ Clean sheet សម្រាប់ការប្រកួតសរុប ១៨ប្រកួតកន្លងមក ប៉ុន្តែ Xavi អតីតកីឡាករប្រវត្តិសាស្រ្តរបស់ក្រុមជម្រើសជាតិអេស្បាញ និង Barcelona មានជំនឿថា Te Stegen និងក្លាយជាអ្នកចាំទីល្អបំផុតលើពិភពលោក។ Xavi បន្តថា៖ គាត់បានលេងដល់កំរិតកំពូលហើយ និងប្រកបទៅដោយវិជ្ជាជីវៈ ពេលដែលខ្ញុំឃើញគាត់ចូលលេងអោយក្រុមជាលើកដំបូង ខ្ញុំមានអារម្មណ៏ភ្ញាក់ផ្អើលនិងសមត្ថភាពចាំទីរបស់គាត់។

សម្រាប់កីឡាករវីរបុរស Manuel Neuer របស់ក្រុម Bayern Munich និងជម្រើសជាតិអាឡឺម៉ង់ដៃទី១ បានឆ្លងកាត់ពីរដូវកាលចុង ក្រោយជាមួយភាពញាំញីដោយសារបួស ស្របពេលរដូវកាលនេះនៅមិនបានបង្ហាញខ្លួនជួយក្រុម ចាប់តាំងពីខែកញ្ញាដោយសាររបួសប្រអប់ជើង។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ squawka

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.