v9

ពិតជាចិត្តធម៌មែន! កីឡាករប្រដាល់ហ្វីលីពីន ផ្តល់អំណោយផ្ទះ ១០០ខ្នងដល់ជនរងគ្រោះដោយសារព្យុះ

3 months ago​ | ដោយ V-Dara

ក្រៅពីកីឡាករប្រដាល់ដ៏ឆ្នើមប្រចាំទ្វីបអាស៊ី Manny Pacquiao ហ្វីលីពីន ក៏មានអ្នកប្រដាល់ចិត្តធម៌ម្នាក់ផ្សេងទៀតផងដែរគឹ Nonito Donaire Jr. ដែលក៏ជាម្ចាស់ខ្សែក្រវាត់ពិភពលោកផងដែរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺថា ម្ចាស់ខ្សែក្រវាត់ពិភពលោករបស់ស្ថាប័ន WBA រូបនវ បានបង្ហាញពីទឹកចិត្តដ៏សប្បុរសធម៌របស់ខ្លួន តាមរយៈការផ្តល់អំណោយផ្ទះ ១០០ខ្នងដល់ជនរងគ្រោះដោយសារតែព្យុះ Yolanda ឬ Haiyan នៅតំបន់ Lemery រដ្ឋ Iloilo។

ព្យុះសង្ឃរាដ៏កំណាចមួយនេះ បានធ្វើការវាយប្រហារប្រទេសហ្វីលីពីន ដោយបានធ្វើឲ្យមនុស្សជាច្រើនបាត់បង់ផ្ទះសំបែង ទ្រព្យសម្បត្តិ និងសូម្បីតែមនុស្សជាទីស្រឡាញ់របស់ខ្លួន។ វាត្រូវបានចាត់ទុកថា ជាព្យុះសង្ឃរាដ៏កំណាចបំផុតមួយក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសនេះ។ កីឡាករ Donaire ដែលមានរហស្សនាមថា Filipino Flash បានជួយសង្គ្រោះជនរងគ្រោះដោយសារតែព្យុះសង្ឃរា រួមជាមួយនឹងពាណិជ្ជករអង់គ្លេសម្នាក់លោក Greg Secker និងអង្គការសប្បុរសធម៌របស់គេ។

បច្ចុប្បន្នពួកគេកំពុងតែសាងសង់ផ្ទះចំនួន១០០ខ្នងដើម្បីផ្តល់ជាជម្រកឲ្យជនរងគ្រោះទាំងនោះ។ ម្ចាស់ខ្សែក្រវាត់ក្នុងប្រដាល់សកលរូបនេះ បានបង្ហាញពីទឹកចិត្តសប្បុរសរបស់ខ្លួនតាមរយៈការបង្ហោះរូបភាពផ្សេងៗនៅលើបណ្តាញសង្គម Facebook របស់គេ ដែលនាំឲ្យមានការសាទរ និងការកោតសរសើរយ៉ាងខ្លាំង៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ elitereaders

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77