v9

Messi បង្ហាញពីទម្រង់លេងយ៉ាងល្អឥតខ្ចោះក្នុងពេល Barca លត់ Celta Vigo

9 months ago​ | ដោយ V-Dara

Lionel Messi បានបង្ហាញពីទម្រង់លេងយ៉ាងល្អឥតខ្ចោះពីមុខមិត្តរួមក្រុមថ្មីរបស់ខ្លួនគឺ Philippe Coutinho ខណៈដែលក្រុម Barcelona បានលត់ក្រុម Celta Vigo យ៉ាងចាស់ដៃក្នុងលទ្ធផល ៥-០ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីឈានទៅប្រកួតពាន Copa del Rey វគ្គ៨ក្រុមចុងក្រោយយ៉ាងាយ ជាមួយនឹងជ័យជម្នះទាំង២ជើងទី ៦-១។

Coutinho ដែលបានពាក់អាវពណ៌ខ្មៅលាយសនោះ បានអង្គុយក្នុងកៅអីអ្នកទស្សនា នាកីឡដ្ឋាន Camp Nou ជាលើកទី១ បើគិតចាប់តាំងពីផ្ទេរក្នុងតម្លៃខ្លួន ១៦០លានអឺរ៉ូ (ស្មើនឹង១៩២លានដុល្លារអាមេរិក) ពីក្លិប Liverpool។ វាមិនបានចំណាយពេលយូរឡើយសម្រាប់តារាឆ្នើមអន្តរជាតិប្រេស៊ីលរូបនេះ ក្នុងការកោតសរសើរដល់ទម្រង់លេងរបស់ក្រុមថ្មីខ្លួននៅលើទីលាន។

លោក Ernesto Valverde គ្រូបង្វឹករបស់ក្រុម Barca បានឲ្យដឹងថា៖ «យើងបានលេងក្នុងតង់ទី១ យ៉ាងល្អឥតខ្ចោះ»។ ក្រោយពីបានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ កាលពីជើងទី១ ក្រុមម្ចាស់ការពារតំណែងជើងឯក៣សម័យកាលមួយនេះ បាននាំមុខដល់ទៅ ៤-០ នៅត្រឹមតង់ទី១។ បានរកគ្រាប់បាល់បើកឆាក ២គ្រាប់ក្នុងចន្លោះពេលត្រឹមតែ២នាទី ពោលគឺនៅនាទី ទី១៣ និងទី១៥ ដែលសុទ្ធសឹងជាការរកគ្រាប់បាល់យ៉ាងល្អឥតខ្ចោះ ក្រោមការបញ្ជូនបាល់ពីកីឡាករ Jordi Alba។ បន្ទាប់មក Messi បានជួយឲ្យ Alba រកគ្រាប់បាល់ទម្លុះសំណាញ់ទីរបស់អ្នកចាំទី Sergio Alvarez របស់ក្រុម Celta នៅមុនពេលខ្សែប្រយុទ្ធ Luis Suarez បានជួយឲ្យក្រុមខ្លួនមានគ្រាប់បាល់នាំមុខ ៤-០ ក្រោយពីលេងបានត្រឹមតែរយៈពេល៣០នាទី។ ខ្សែបម្រើ Ivan Rakitic បានរកគ្រាប់បាល់ទី៥សម្រាប់ក្រុមរបស់ខ្លួន ដើម្បីបំពេញការទទួលជ័យជម្នះដ៏ធំមួយសម្រាប់ក្រុម Barcelona តែម្តង៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.