v9

Neymar ចំអន់លេងតាមរយៈបណ្តាញសង្គមលើម៉ូតសក់ Philippe Coutinho

6 months ago​ | ដោយ V-Dara

Neymar បានបង្ហាញពាក្យចំអកបែបលេងសើចទៅកាន់មិត្តរួមជាតិកីឡាករ Philippe Coutinho ដែលទើបតែផ្ទេរពីក្រុមហង្សក្រហម Liverpool ក្នុងតម្លៃ ១៤២លានផោនកាលពីពេលថ្មីៗនេះមកកាន់ ក្រុមដែលមានមូលដ្ឋាននៅតំបន់ Catalan ។ អតីតកីឡាករក្រុម Barcelona បានបញ្ជាក់នៅក្នុងបណ្តាញ ទំនាក់ទំនងសង្គមរបស់ខ្លួនថា: ពិតជាមានសេចក្តីរីករាយណាស់ ខ្ញុំសូម ជូនពរអោយ សំឡាញ់មានភាពជោគជ័យក្នុងអាជីព ហើយខ្ញុំជឿជាក់ថាអ្នកពិតជាមានភាពរីករាយ។ ហើយខ្ញុំចង់ សួរថាម៉ូតសក់នេះគឺជាម៉ូតពេញនិយមរបស់អ្នកមែនទេ?

Coutinho កីឡាករថ្លៃបំផុតទី៣លើលោក បន្ទាប់ពី Neymar ស្របពេលលេខរៀងទី២ គឺ Kilyan Mbappe នៅពេលរូបគេផ្លាស់ពី Monaco ទៅលេងអោយក្រុម PSG ជាអចិន្រ្តៃយ៏ នៅមិនទាន់បានចូលលេងអោយក្រុម Barcelona បានមួយរយភាគរយនោះទេ ដោយសារតែបញ្ហារបួស និងត្រូវសម្រាកព្យាបាល ២០ថ្ងៃ បន្តទៀត ស្របពេលរូបគេនិងខកខានការប្រកួតទល់និងក្រុម Celta Vigo នាថ្ងៃព្រហស្បត្តនេះផងដែរ សម្រាប់ការប្រកួតដណ្តើមពានរង្វាន់ Copa Del Rey។

យ៉ាងណាមិញ Coutinho នឹងវិលត្រលប់មកចូលរួមលេងជាមួយមិត្តរួមក្រុម Luis Saurez នាពេលខាងមុខ ព្រមជាមួយការបញ្ចេញអារម្មណ៏ដ៏រីករាយថាៈ ពិតជាមិនគួរអោយជឿ ដែលខ្ញុំនឹងចូលរួមជាមួយមិត្តរួមក្លឹបថ្មីដូចជា Lionel Messi , កីឡាករ Andres Iniesta, Gerard Pique, Sergio Busquets និងកីឡាករល្បីៗដទៃទៀតផងដែរ។ ខ្ញុំមានអារម្មណ៏សប្បាយរីករាយ ហើយអ្វីដែលជាគោលបំណងសំខាន់គឺឈ្នះការប្រកួត និងលើកពានជាមួយគ្នានៅទីនេះ

កែសម្រួលដោយ៖ Cambosport
ប្រភព៖ TheSun

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.