v9

Kevin De Bruyne បង្ហើបប្រាប់ឈ្មោះក្លឹប ដែលធ្លាប់មានក្តីស្រមៃចង់មកលេងកាលពីកុមារ

6 months ago​ | ដោយ V-Dara

ខ្សែបម្រើនាំលេង Kevin De Bruyne បានបង្ហាញទម្រង់លេងយ៉ាងល្អសម្រាប់រដូវកាលថ្មី(២០១៧-២០១៨) អោយក្រុម Man.City និងជាសមាជិកមួយយ៉ាងសំខាន់ដែលបានជួយអោយក្រុមឈរទីកំពូលតារាង Premier League នាពេលបច្ចុប្បន្ន។ តារាឆ្នើមក្រុមជម្រើសជាតិបែលហ្សិករូបនេះ រកគ្រាប់បាល់អោយក្រុម Man.City បាន ៦គ្រាប់ជាមួយការចែកបាល់អោយមិត្តរួមក្រុម Assist បាន ៩គ្រាប់ផងដែរ

De Bruyne បានបំពេញតួនាទីនៅតំបន់បម្រើបានយ៉ាងល្អ និងបង្កើតឪកាសអោយមិត្តរួមក្រុម ព្រមជាមួយការគាំទ្រនៅតំបន់ប្រយុទ្ធបានយ៉ាងច្រើនសម្រាប់ការប្រកួតកន្លងមក និងធ្វើអោយក្រុមមេឃខៀវ ក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិអេស្បាញលោក Pep Guadiola មិនទាន់ស្គាល់រសជាតិបរាជ័យទេ។

ប៉ុន្តែវិលត្រលប់ទៅកាន់កុមារភាពជាមួយឃ្លីបវីដែអូក្នុងបទសម្ភាសន៏ខ្លីមួយ អតីតកីឡាករក្រុម Chelsea រូបនេះ ធ្លាប់បានប្រាប់ថា៖ ក្លឹបដែលនៅក្នុងក្តីសុបិន្តរបស់ខ្លួននោះមិនមែនជា Chelsea និងក្រុមកំពុងលេងសព្វថ្ងៃគឺ Man.City នោះទេ ប៉ុន្តែក្លឹបនោះគឺហង្សក្រហម Liverpool ដែលរូបគេតែមានក្តីស្រមៃចង់មកលេង ហើយកីឡាករ ដែលជាទីពេញចិត្តរបស់ខ្ញុំគឺ Micheael Owen ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ mirror

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.