v9

Carlos Tevez វិលត្រលប់មកលេងអោយក្រុម Boca Junior វិញជាលើកទី៣

9 months ago​ | ដោយ V-Dara

ខ្សែប្រយុទ្ធ Carlos Tevez បានវិលត្រលប់មកទីលានហ្វឹកហាត់ក្រុម Boca Junior ជាមួយមិត្តរួមក្រុមវិញ និង ជាលើកទី៣ក្នុងអាជីពសម្រាប់ការបង្ហាញខ្លួនអោយក្រុមដែលបានបណ្តុះបណ្តាលរូបគេចាប់តាំងពីរូបគេត្រូវបានបណ្តុះបណ្តាលអោយលេងបាល់ទាត់នៅវ័យយុវជនមកម្លេះ ។ អតីតកីឡាករក្រុមជម្រើសជាតិអាហ្សង់ទីនវ័យ៣៣ឆ្នាំរូបនេះ បានចាប់ផ្តើមអាជីពដំបូងជាមួយក្រុម Boca Junior នៅឆ្នាំ២០០៥ ប៉ុន្តែក្រោយចំណាយពេលជិតមួយទសវត្សជាមួយក្លឹបធំៗនៅអឺរ៉ុប Tevez បានវិលត្រលប់មកលេងអោយក្រុម Boca Junior វិញកាលពីឆ្នាំ២០១៥។

ប៉ុន្តែក្រោយមកទៀត Tevez បានវិលត្រលប់ទៅលេងនៅក្លឹបចិន Shanghai Shenhua ជាខ្សែប្រយុទ្ធមានតម្លៃឈ្នួលប្រចាំអាទិត្យច្រើនបំផុត លើពិភពលោកយ៉ាងច្រើននៅ ប៉ុន្តែមិនបានចំណាយពេលលេងនៅទីនោះបានច្រើននោះទេ គឺបានត្រឹមតែមួយរដូវកាលប៉ុណ្ណោះ ក៏សម្រេចចិត្តវិលត្រលប់មកកាន់ស្រុកកំណើតជាមួយក្រុមដែលមានមូលដ្ឋាននៅទីក្រុង Buenoss Aires ជាលើកទី៣ និងពាក់អាវលេខ៣២ សម្រាប់ការបង្ហាញខ្លួនចំពោះប្រិយមិត្តអ្នកគាំទ្រ កាលពីថ្ងៃអង្គារកន្លងមកនេះ។

មូលហេតុនៃការចាកចេញរបស់អតីតខ្សែប្រយុទ្ធក្រុម Man.United, Man.City,Juventus រូបនេះ ចេញពីក្របខណ្ឌChinese Super League របស់ចិន គឺរូបគេមិនអាចសម្របខ្លួននិងការលេងបាល់នៅតំបន់អាស៊ីបាន ហើយអ្វីដែលជាកត្តាសំខាន់មួយ ទៀតនោះគឺTevez មានកំហឹងជាមួយអាជ្ញាធរបាល់ទាត់ចិន និង បានប្រកាសថា បាល់ទាត់នៅអាស៊ីទាល់តែកន្លះសតវត្សទៀតទើបមានការរីកចំរើនតាមទាន់ និង ប្រកួតប្រជែងជាមួយបាត់ទាត់នៅលើពិភពលោកបាន។

Tevez បន្តថានៅអាមេរិកខាងត្បូង និង អឺរ៉ុប អ្នកចង់ក្លាយជាកីឡាករអាជីពត្រូវរៀនហ្វឹកហាត់លេងបាល់ទាត់តំាងតែពីនៅកុមារភាព ប៉ុន្តែនៅទីនេះគឺអត់ ដូច្នេះបច្ចេកទេសមិនសូវល្អនោះទេ។ ការប្រកួតបាល់ ទាត់គឺមានការខុសគ្នា។ ជាមួយការបង្ហាញខ្លួនអោយក្រុម Shanghai Shenhua បាន២០ប្រកួត Tevezរកគ្រាប់បាល់បញ្ចូលទីបានត្រឹមតែ៤គ្រាប់ប៉ុណ្ណោះ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ dailymail

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.