v9
V9BET

ទ័ព នឹងត្រូវជួបក្រុមខ្លាំងមកពីម៉ាឡេស៊ី ថ្ងៃនេះ ខណៈភ្នំពេញក្រោន និងស្វាយរៀង សុទ្ធចាញ់ដូចគ្នា

1 year ago​ | ដោយ V-Dr

ក្រុមក្រសួងការពារជាតិ(ទ័ព) ដែលទើបទទួលបានចំណាត់ថ្នាក់លេខ២ ក្នុងការប្រកួតលីកកំពូលកម្ពុជា ឆ្នាំ២០១៧ នឹងត្រូវធ្វើការប្រកួតមិត្តភាពអន្តរជាតិ ជាមួយក្រុម Terenggunu FC I របស់ម៉ាឡេស៊ី នៅពហុកីឡដ្ឋានជាតិ នាល្ងាចម៉ោង៦:៣០ ថ្ងៃចន្ទនេះ ខណៈក្រុមមួយនេះទើប តែយកឈ្នះក្រុមម្ចាស់ជើងឯក ព្រះខ័នរាជស្វាយរៀង កាលពីថ្ងៃសៅរ៍។

សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិនេះ គឺត្រូវបានរៀបចំឡើងរវាងក្លិបក្នុងស្រុកចំនួន៣ មានក្រសួងការពារជាតិ ព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន ជាមួយគណៈកម្មការរៀបចំការប្រកួតបាល់ទាត់ជាតិកម្ពុជា(CNCC)នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា រួមទាំងក្លិបមកពីប្រទេសម៉ាឡេស៊ីចំនួន២ គឺ Negeri Sembilan FA និង Terenggunu FC I។

ក្រុមតំណាងឲ្យកម្ពុជាទាំង៣ក្រុមនេះ ត្រូវប្រកួតជាមួយក្រុមមកពីប្រទេសម៉ាឡេស៊ីទាំង២នេះ ដើម្បីដកស្រងង់បច្ចេកទេស ត្រៀមបើកការប្រកួតរដូវកាលថ្មីនៃលីកកំពូលរៀងៗខ្លួន ប្រចាំឆ្នាំ២០១៨។
យ៉ាងណាក៏ដោយ សម្រាប់ការប្រកួតជើងទី១ កាលពីយប់ថ្ងៃសៅរ៍ ក្រុមស្វាយរៀង បានចាញ់ក្រុម Terenggunu FC I ១-០ ឯភ្នំពេញក្រោន បានចាញ់ក្រុម Negeri Sembilan FA រហូតដល់ ៣-០ គឺក្រោយពេលក្រុម Negeri Sembilan FA បានស្មើ ១-១ ជាមួយក្រុមទ័ព កាលពីយប់ថ្ងៃសុក្រ។

ជាមួយលទ្ធផលនេះ អាចនិយាយបានថា ក្រុម Terenggunu FC I ដែលជាក្រុមថ្មីរបស់កីឡាករ ធារី ចន្ថាប៊ីន គឺមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការប្រកួតជាមួយក្រុមទ័ព នៅថ្ងៃចន្ទនេះ ហើយក្រុមទ័ព បានយកការប្រកួតនេះ ដើម្បីធ្វើតេស្តកីឡាករខ្មែរ៣នាក់ និងកីឡាករបរទេសចំនួន៨នាក់ទៀត ដើម្បីត្រៀមដាក់ចូលលេងជាមួយក្រុមទ័ព ក្នុងលីកកំពូលកម្ពុជា ឆ្នាំ២០១៨។

លោក ទេព ឡុងរចនា គ្រូបង្វឹកក្រុមទ័ព បានប្រាប់ថា៖ «យើងកំពុងធ្វើតេស្តកីឡាករខ្មែរ៣នាក់ និងកីឡាករកូរ៉េខាងត្បូង៦នាក់ ជប៉ុន២នាក់ ហើយការប្រកួតលើកនេះ ជាតេស្តលើកចុងក្រោយ ដើម្បីសម្រេចយកកីឡាករបរទេស៥នាក់ ដាក់ឲ្យលេងនៅលីកកំពូលកម្ពុជា ឆ្នាំ២០១៨នេះ។ រីឯកីឡាករខ្មែរទាំង៣នាក់ យើងដឹងតែយកហើយ ព្រោះពួកគេជាយុវជនរបស់ក្រុមទ័ព ស្រាប់ ដែលត្រូវដាក់ឲ្យលេងនៅក្នុងឈុតធំ សម្រាប់រដូវកាលថ្មីនេះ»៕



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: www.v9cambodia.com/lc2019

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.