v9

Cristiano Ronaldo៖ ខ្ញុំមិនដែលគិតស្រមៃបានថតរូបជាមួយពានប្រកបដោយកិត្តិយស ទាំងអស់នេះទេ

4 months ago​ | ដោយ V-Dara

ឆ្នាំ2017 កន្លងផុតទៅវាជាពេលវេលាដ៏អស្ចារ្យ បន្ទាប់ពីទើបតែបានគ្រងពានបាល់មាសលើកទី5 មុនបញ្ចប់ឆ្នាំ2017 កំពូលខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo បានបង្ហាញរូបភាពអង្គុយថានៅតំបន់ Diario As Meidera ជាលើកដំបូងព្រមជាមួយពានកិត្តិយសផ្ទាល់ខ្លួន ដែលទទួលបានជាមួយក្រុមស្តេចស Real Madrid មានដូចជា Ballon D’or 5ដង, Golden Shoes 4ដង, The Best awards និង ពាន FIFA World Player ព្រមជាមួយពាន Champion League Player gongs ផងដែរ។

កីឡាករវ័យ 32ឆ្នាំ និងជាប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់រូបនេះ បានប្រាប់នៅក្នុងបណ្តាញទំនាក់ទំនងសង្គម Instagram របស់ខ្លួនថា៖ នៅពេលដែលខ្ញុំកំពុងលេងបាល់ទាត់នៅតាមដងផ្លូវនាទីក្រុង Madeira ខ្ញុំបានសុបិន្តចង់ឈោងអោយដល់ការលេងបាល់នៅកំរិតកំពូលមួយ ប៉ុន្តែខ្ញុំមិនដែលនឹកស្រមៃថាបានថតរូបជាមួយពានប្រកបដោយកិត្តិយសទាំងអស់នេះទេ។

អតីតខ្សែប្រយុទ្ធក្រុម Man.United រូបនេះបន្តថា៖ ក្នុងខណៈនេះខ្ញុំសូមឧទ្ទិស និងផ្ញើរជោគជ័យទាំងអស់នេះដល់ ក្រុមគ្រួសារ មិត្តរួមក្រុម ព្រមទាំងគ្រូបង្វឹក ដែលខ្ញុំបានរៀនសូត្រពីពួកគេ ហើយធ្វើការជាមួយកន្លងមកពិសេសគឺក្រុមជម្រើសជាតិ។ ជាទីបញ្ចប់ខ្ញុំចង់និយាយថាអរគុណបងប្អូន ប្រិយមិត្តអ្នកគាំទ្រពានរង្វាន់ទាំងអស់នេះ ដូចជាពានរបស់បងប្អូនទាំងអស់គ្នាដែរ។

ពានរង្វាន់កិត្តិយសផ្ទាល់ខ្លួនសម្រាប់ការប្រកបអាជីពបាល់ទាត់ជាង 1ទសវត្សកន្លងមកនេះ ត្រូវបាន Ronaldo រៀបចំទុកដាក់នៅសារមន្ទីរផ្ទាល់ខ្លួននាស្រុកកំណើតគឺកោះ Madeira ប្រទេសព័រទុយហ្គាល់។

បច្ចុប្បន្ននៅក្នុងបណ្តាញទំនាក់ទំនងសង្គម Twitter និង Facebook កីឡាករ Ronaldo មានអ្នក Followed, Twitter កើនដល់ 300លាននាក់ ច្រើនជាងអត្តពលិកផ្សេងៗលើពិភពលោកទាំងអស់។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ en

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77