v9

លោក Louis Van Gaal ចង់អោយខ្សែការពារ Deley Blind ចាកចេញពី Man.United

7 months ago​ | ដោយ V-Dara

លោក Louis Van Gaal អតីតគ្រូបង្វឹកក្រុមបិសាចក្រហម Man.United បានទទូចចង់អោយខ្សែការពារ Daley Blind ចាកចេញពីក្រុម Man.united កំលុងពេលទីផ្សារដោះដូរកីឡាករកំពុងបើកនាខែមករា 2018 នេះ។ Blind វ័យ 27ឆ្នាំ មានទំនាក់ទំនងក្នុងការផ្លាស់ទៅលេងនៅកីឡាដ្ឋានCamp Nou របស់ក្លឹប Barcelona ស្របពេលកិច្ចសន្យារបស់កីឡាករក្រុមជម្រើសជាតិហូឡង់រូបនេះ នឹងអស់សុពលភាពនៅបំណាច់រដូវកាលនេះហើយ។

ក្រុមកំពូលតារាង Barcelona បច្ចុប្បន្នត្រូវបានរាយការណ៏មកថាកំពុងសម្លឹងឃើញបេក្ខភាពខ្សែការពារឆ្វេង Blind ដើម្បីទៅជំនួសកីឡាករចាស់វស្សាសញ្ជាតិអាហ្សង់ទីន Javier Macherano ដែលអាចនឹងផ្លាស់ទៅលេងក្របខណ្ឌកំពូលនៅចិននាឆ្នាំថ្មីនេះ។

អតីតអ្នកចាត់ការទូទៅក្រុម Bayern Munich និងក្រុមជម្រើសជាតិហូឡង់ដែលបានចាកចេញពីកីឡាដ្ឋាន Old Trafford របស់ Man.United កាលពីឆ្នាំ2016 លោក Van Gaal បន្តថា៖ Blind គួរតែផ្លាស់ទៅលេងនៅ Barcelona ជាជាងអង្គុយនៅកៅអីបម្រុង ហើយបន្តលេងអោយ Man.United។ គាត់មានសមត្ថភាពលេងបានច្រើនតួនាទី ហើយខ្ញុំគិតថាគាត់នឹងជោគជ័យជាមួយក្រុម Barcelona ពិសេស គឺបាល់ទាត់អេស្បាញច្រើនជាងអង់គ្លេស។ Blind ត្រូវបានលោក Van Gaal នាំយកពីក្រុម Ajax កាលពីឆ្នាំ2014 បន្ទាប់ពីក្រុម Groningen ខ្ចីជើងមួយរដូវកាល។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ TheSun

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.