v9

Liverpool នឹងទាមទារតម្លៃខ្លួន ១៣០លានផោនពី Barcelona សម្រាប់ Coutinho

3 weeks ago​ | ដោយ V-Dara

តារាឆ្នើម Philippe Coutinho សង្ឃឹមថា នឹងបំពេញការផ្ទេរមួយទៅកាន់ក្លិប Barcelona នៅខែនេះ ប៉ុន្តែវានឹងក្លាយជាតម្លៃខ្លួននៃការផ្ទេរខ្ពស់ជាងគេបំផុតលំដាប់ទី២ ក្នុងប្រវត្តិសាស្ត្រសម្រាប់ក្លិប Liverpool ក្នុងការនាំឲ្យមានការពិចារណាក្នុងការលក់ខ្សែបម្រើអន្តរជាតិប្រេស៊ីលរូបនេះ។

Liverpool បានច្រានចោលសំណើចំនួន៣ ពីក្លិប Barcelona កាលពីរដូវក្តៅមុន ខណៈដែលសំណើទី៣ មានតម្លៃខ្លួន ១៣០លានអឺរ៉ូ (ស្មើនឹង១៥៦,៧លានដុល្លារអាមេរិក) និងបូកបន្ថែមប្រាក់ឧបត្ថម្ភផ្សេងៗ ៤០លានអឺរ៉ូទៀត ខណៈដែលលោក Jurgen Klolpp បានបញ្ជាក់ថា ខ្សែបម្រើដ៏មានឥទ្ធិពលវ័យ ២៥ឆ្នាំរូបនេះ មិនមែនសម្រាប់លក់ចេញឡើយ។ ជំហរនោះហាក់ត្រូវបានបន្ទន់នាពេលថ្មីៗនេះ ហើយភ្នាក់ងារតំណាងឲ្យ Coutinho បានបន្តស្វែងរកភាពដែលអាចទៅរួចនៃការយល់ព្រមរបស់ក្លិប Liverpool ក្នុងការអនុញ្ញាតឲ្យកីឡាករឆ្នើមរូបនេះចាកចេញទៅកាន់កីឡដ្ឋាន Camp Nou។ Coutinho នៅតែមានការប្តេជ្ញាក្នុងការចូលរួមជាមួយនឹងក្លិប Barcelona ហើយបើទោះបីការព្រមព្រៀងគ្នាមួយអាចនឹងកើតឡើងនៅខែនេះ ដែលនឹងអនុញ្ញាតឲ្យរូបគេនៅរដូវក្តៅខាងមុខក៏ដោយ ប៉ុន្តែបំណងរបស់គេគឺការចាកចេញនៅត្រឹមខែមករានេះ។

រូបគេបានស៊ុតបាល់បញ្ចូលទី ១២គ្រាប់ក្នុងការបង្ហាញខ្លួន ២០លើកនៅរដូវកាលនេះ និងបានដើរតួនាទីដ៏សំខាន់ក្នុងការជួយឲ្យក្រុមខ្លួនឈានទៅវគ្គ ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League។ បើទោះបី Coutinho ចង់ចាកចេញក៏ដោយ ប៉ុន្តែមិនទាន់ទទួលសំណើមួយផ្សេងទៀតពីក្លិប Barcelona នៅឡើយទេ និងនៅតែរក្សាទីតាំងដ៏រឹងមាំទៅលើអនាគតរបស់គេ៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ The Guardian

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77