v9

Cristiano Ronaldo: ខ្ញុំមានកន្លែងគ្រប់គ្រាន់សម្រាប់ទុកដាក់ពានទាំងអស់នឹងហើយ ក្រោយឈ្នះពាន Globe Soccer Awards 2017

4 weeks ago​ | ដោយ V-Dara

ជាជោគជ័យមួយថ្មីទៀតមុនបំណាច់ឆ្នាំ2017 សម្រាប់ Cristiano Ronaldo បន្ទាប់ពីទើបបានទទួលពានរង្វាន់ មានឈ្មោះថា Globe Soccer Awards 2017 ជាពានរៀបចំ និងធ្វើឡើងនៅទីក្រុង Dubai ប្រទេសអារ៉ាប់រួមដោយមានការចូលរួមប្រគល់ពីពិធីករជាអតីតវិរបុរសក្រុម Juventus និងជម្រើសជាតិអ៊ីតាលីកីឡាករ Del Piero ផងដែរ។ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់វ័យ 32ឆ្នាំនិងមានកូន 4នាក់រូបនេះ ទើបតែទទួលបានពាន FIFA’s The Best Award 2017 កាលពីពេលថ្មីនេះ ព្រមជាមួយការជួយក្រុម Real Madrid លើកពាន 5ក្នុងឆ្នាំ2017 កន្លងទៅ។

នៅក្នងបទសម្ភាសន៏ប្រាប់សារពត៌មានម្ចាស់ពានរង្វាន់បាល់មាស 5សម័យរូបនេះ បានអោយដឹងថា៖ វាជាព្រឹត្តិការណ៏ដ៏វិសេសវិសាល ហើយខ្ញុំរីករាយនិងទទលពានរង្វាន់នេះ។ ខ្ញុំក៏សូមថ្លែងអំណរគុណដល់គ្រូបង្វឹក និងមិត្តរួមក្រុម Real Madrid។ ហើយក៏សូមអរគុណដល់ប្រិយមិត្តដែលបានបោះ ឆ្នោតគាំទ្រខ្ញុំ និងសូមបន្តជួយគាំទ្រនៅឆ្នាំបន្តបន្ទាប់ទៀតផង។

ទាក់ទងទៅនិងសំនួរបែបកំប្លែងលេងថា ប្រសិនជាលោក(រ៉ូណាល់ដូ)ទទួលបានពានច្រើនម្លឹងៗតើមានកន្លែងទុកដាក់អស់ទេ? Ronaldo ឆ្លើយបែបកំប្លែងថា៖ ខ្ញុំមានទីកន្លែងសម្រាប់ទុកដាក់វាហើយ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ marca

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77