v9

ខ្សែប្រយុទ្ធ Alvaro Morata សង្ឃឹមភរិយាផ្តល់កំណើតកូនប្រុសភ្លោះជាចំណងដៃ

10 months ago​ | ដោយ V-Dara

ខ្សែប្រយុទ្ធ Alvaro Morata របស់ក្រុមតោខៀវ Chelsea ត្រូវបានវេជ្ជបណ្ឌិតប្រាប់អោយដឹងថាភរិយានាង Alice Campello កំពុងមានទម្ងន់ ហើយជាកូនប្រុសមិនមែនតែម្នាក់តែគឺជាកូនភ្លោះ យោងតាមការបញ្ជាក់អោយដឹងពីសាមីខ្លួនទាំងពីរ នៅដើមខែធ្នូកន្លងមកនេះ ប៉ុន្តែត្រូវបានសារពត៌មានប្រទេសអេស្បាញទើបតែយកមកចុះផ្សាយកាលពីម្សិលមិញ។

គូស្វាមីភរិយាថ្មីថ្មោងនេះ បានស្គាល់គ្នាកំលុងពេល Morata ចំណាយពេលលេងអោយក្រុម Juventus(2014-2016)និងបានរៀបការនៅទីក្រុង Venice ប្រទេសអីតាលីកាលពីខែមិថុនា ឆ្នាំ2017 ខណៈ Morata កំពុងលេងអោយក្រុម Real Madrid នៅឡើយ ស្របពេលភរិយារបស់ខ្លួននាង Alice ជាជនជាតិអ៊ីតាលី បានចាកចេញពីមាតុភូមិកំណើត ហើយមករស់នៅជុំនិងស្វាមីតាំងពីមុនពួកគេរៀបការនិងគ្នាម្លេះ។

Morata បានសម្រចចិត្តជ្រើសរើសការផ្ទេរពីក្រុម Real ទៅកាន់ Chelsea ក្រោយពីមានការចាប់អារម្មណ៏ចង់បានពីក្លឹប Man.United & Chelsea ក្នុងតម្លៃខ្លួន 58លានផោនរូបនេះ រកបានគ្រាប់បាល់ 10គ្រាប់ (6គ្រាប់ដោយការតែតបញ្ចូលទី) សម្រាប់ការចាប់ផ្តើមរដូវកាលថ្មីជាមួយក្រុមតោខៀវ Chelsea ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ thesun

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.