v9

ប្រាក់ឈ្នួលពលកម្មប្រចាំសប្តាហ៏ របស់ខ្សែប្រយុទ្ធ Harry Kane ដែលប្រិយមិត្តនឹកស្មានមិនដល់

10 months ago​ | ដោយ V-Dara

យោងការចុះផ្សាយរបស់គេហទំព័រ The sun បានចុះផ្សាយអំពីតារាងចំណាត់ថ្នាក់ប្រាក់បៀវត្សប្រចាំសប្តាហ៏របស់កីឡាករកំពូលទាំង 38រូបនៅក្របខណ្ឌកំពូល Premier League របស់អង់គ្លេស។ ក្នុងនោះអ្វីដែលធ្វើអោយមជ្ឈដ្ឋានមានការចាប់អារម្មណ៏ខ្លាំងបំផុតនោះគឺប្រៀបធៀបប្រាក់បៀវត្សនៅក្នុងចំណោមកីឡាករទាំងនោះមានដូចជា 1.ខ្សែបម្រើ Paul Pogba របស់ក្រុម Man.United ទទួលបានប្រាក់ឈ្នួលរហូតដល់ 290000ផោន ក្នុងមួយសប្តាហ៏ឈរនៅលេខរៀងទី1 និង 2.កីឡាករ Lukakku បច្ចុប្បន្នរកបាន 10គ្រាប់មានប្រាក់ឈ្នួល 250000ផោនឈរនៅលេខរៀងទី2 ប៉ុន្តែសម្រាប់ខ្សែប្រយុទ្ធកំពុងឡើងជើងខ្លាំង Harry Kane របស់ក្រុម Tottenham វិញ រូបគេស្ថិតនៅចំណាត់ថ្នាក់ទី35 និងទទួលបានប្រាក់ពលកម្មនឿយហត់ត្រឹមតែ 110000ផោនប៉ុណ្ណោះ។

Kane ខ្សែប្រយុទ្ធឆើ្នមវ័យ 24ឆ្នាំរបស់ក្រុមតោកំណាចអង់គ្លេសសព្វថ្ងៃ កំពុងលេងអោយក្រុមមាន់ខ្នាយមាស Tottenham Hot Spur រូបនេះរកបានគ្រាប់បាល់ 35គ្រាប់ហើយសម្រាប់ពេញមួយឆ្នាំ2017 នៅក្របខណ្ឌ Premier League ក្រោយធ្វើបាន Hatrick ក្នុងជំនួបក្រុម Southampton កាលពីថ្ងៃសៅរ៏សប្តាហ៏មុន។ Kane បានបំបែកកំនត់ត្រារបស់រៀមច្បង Alain Sherer ដែលបានកាន់កាប់កំនត់ត្រានេះច្រើនឆ្នាំមកហើយ។

Kane នឹងមានប្រាក់ឈ្នួលកើនទ្វេរដងប្រសិនជាយល់ព្រមផ្លាស់ក្លឹបទៅលេងនៅក្រុមធំៗ ជាក់ស្តែងដូចជាកីឡាករខ្សែការពារក្រុម Southampton ទើបតែយល់ព្រមលើកិច្ចព្រមព្រៀងផ្ទេរទៅលេងនៅក្លឹប Liverpool ក្នុងតម្លៃ 75លានផោន និងទទួលបានប្រាក់ឈ្នួល 180000ផោនឯណោះ។ ប្រធានក្លឹបលោក Daniel Levy កំពុងត្រៀមរៀបចំផ្តល់ប្រាក់បន្ថែមទៀតដល់ខ្សែប្រយុទ្ធកំពុងឡើងកូដ គោលបំណងដើម្បីបញ្ចប់ការចង់បាន Kane ពីក្លឹបធំៗមួយចំនួននៅតំបន់អឺរ៉ុប។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ The Sun

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.