v9

AC.Milan ចង់បានអតីតគ្រូបង្វឹក Man.City លោក Roberto Mancini មកដឹកនាំក្រុម

7 months ago​ | ដោយ V-Dara

យោង La Gazzetta dello Sport បានចុះផ្សាយថា៖ អតីតគ្រូបង្វឹក Inter Milan និង Man.City លោក Roberto Mancini ត្រូវបានក្លឹប AC.Milan ព្យាយាមមទាក់ទងមកធ្វើជាគ្រូបង្វឹកដឹកនាំក្រុមថ្មី បន្ទាប់ពីក្រុមបានបញ្ចប់តួនាទីលោក Vicenzo Montella ហើយបច្ចុប្បន្ននេះក្រុមបានផ្តល់សិទ្ធិដល់អតីតកីឡាករឆ្នើម Gennaro Gattuso អោយដឹកនាំក្រុមបណ្តោះអាសន្ន។

4ប្រកួតចុងក្រោយរបស់ Gutto ធ្វើមិនបានល្អនោះទេគឺឈ្នះក្រុម Bologna 2:1 តែមួយប្រកួតប៉ុណ្ណោះ ។ ដូច្នេះក្រុមបានកំនត់គោលដៅចង់បានអតីតអ្នកចាត់ការទូទៅក្រុម Inter Milan & Man.City ដែលពេលបច្ចុប្បន្ននេះលោក Roberto Mancini កំពុងដឹកនាំក្រុមកំពូល Zenit St Petersburg នៅប្រទេសរុស្សី ខណៈពេលបច្ចុប្បន្នមានសេចក្តីរាយការណ៏មកថាៈលោក Mancini មិនសូវ សប្បាយចិត្តនិងជីវភាពរស់នៅប្រទេសរុស្សីនោះទេ។

ក្រុម AC.Milan បានព្យាយាមទាក់ទងចង់បានគ្រូបង្វឹកសញ្ជាតិអ៊ីតាលីលោក Mancini មកកាន់កីឡាដ្ឋាន San Siro Stadium ស្របពេលកិច្ចសន្យារបស់អ្នកចាត់ការទូទៅរូបនេះនៅជាមួយក្រុម Zenit St Petersburg មានសុពលភាពរហូតដល់ឆ្នាំ2022 ។ ម៉្យាងវិញទៀត ក្រុម AC.Milan ត្រូវចរចារដោះស្រាយផងដែរលើប្រាក់ពលកម្មសម្រាប់គ្រូបង្វឹករូបនេះព្រោះពេលបច្ចុប្បន្នគាត់ទទួលបានទឹកប្រាក់ 130000ផោន/សប្តាហ៏ជាមួយក្រុមដែលដឹកនាំ នាពេលបច្ចុប្បន្ននេះ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ thesun

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.