v9

Sevilla តែងតាំងអតីតគ្រូបង្វឹក AC.Milan លោក Vincenzo Montella ជាអ្នកចាត់ការថ្មី

7 months ago​ | ដោយ V-Dara

ក្រុម Sevilla បានឈានដល់កិច្ចព្រមព្រៀងផ្លូវការណ៏ក្នុងការត្រៀមតែងតាំងគ្រូបង្វឹកថ្មីលោក Vicenzo Montella សញ្ជាតិអ៊ីតាលីជាគ្រូបង្គោលថ្មី មកកាន់តួនាទីនៅកីឡាដ្ឋាន Sanchez Pizjuan ជំនួសលោក Eduardo Berizzo ដែលត្រូវក្លឹបបញ្ចប់តួនាទីកាលពីសប្តាហ៏មុន ។

នៅក្នុងគេហទំព័ររបស់ក្លឹបបានចុះផ្សាយថា៖ ក្រុម Sevilla និងលោក Vicenzo Montella បានឈានទៅដល់កិច្ចព្រមព្រៀងគ្នា ដើម្បីចូលរួមធ្វើការដឹកនាំក្រុមរហូតដល់ខែមិថុនាឆ្នាំ2019។
Montella នឹងធ្វើដំណើរទៅ កាន់ប្រទេសអេស្បាញនៅថ្ងៃសុក្រនេះ ដើម្បីចុះហត្ថលេខាជាផ្លូវការណ៏ និងត្រៀមចូលមកដឹកនាំហ្វឹកហាត់ កូនក្រុមនាថ្ងៃសៅរ៏ខាងមុខ។

អតីតកីឡាករក្រុមខ្លាធំ Roma បានចូលមកដឹកនាំក្រុម AC.Milan កាលពីឆ្នាំ2016 ប៉ុន្តែបានចែកផ្លូវគ្នាជាមួយក្រុមនៅខែវិច្ឋិកា ខណៈក្រុមបច្ចុប្បន្នដឹកនាំបណ្តោះអាសន្នដោយអតីតកីឡាករក្រុម AC.Milan គឺលោក Genaro Guttuso ។

អតីតកីឡាករក្រុមជម្រើសជាតិអ៊ីតាលី លោក Montella មានវ័យ 43ឆ្នាំធ្លាប់មានបទពិសោធន៏ដឹកនាំក្រុម Fiorentina, Sampdoria និងចុងក្រោយគឺ AC.Milan។ ក្រុម Sevilla បច្ចុប្បន្នស្ថិតនៅចំណាត់ថ្នាក់ទី5 ក្របខណ្ឌ La Liga និងបានឈានទៅលេងនៅវគ្គ 16ក្រុមចុងក្រោយពានរង្វាន់ Champion League ប៉ុន្តែក្លឹបបានសម្រេចចែកផ្លូវគ្នាជាមួយគ្រូបង្វឹកលោក Berizzo បន្ទាប់ពីលោកបានចូលមកកាន់តួនាទីជំនួសលោក Jorge Sampaoli ដែលបានទៅដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីនទៅហើយនោះ។

កែសម្រួលដោយ​៖ Cambosport
ប្រភព៖ si

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.