v9

Sanchez ជួយឲ្យលោក Wenger តាមស្មើកំណត់ត្រាលោក Ferguson

4 months ago​ | ដោយ V-Dara

តារាឆ្នើម Alexis Sanchez បានស៊ុតបាល់បញ្ចូលទី ២គ្រាប់ក្នុងចន្លោះពេល ៤នាទីក្នុងតង់ទី២ ដើម្បីជួយឲ្យលោក Arsene Wenger អ្នកចាត់ការទូទៅរបស់ក្រុម Arsenal ទទួលជ័យជម្នះស្មើនឹងកំណត់ត្រាក្នុងក្របខ័ណ្ឌ Premier League របស់លោក Alex Ferguson ក្នុងនាមជាជាគ្រូបង្វឹក ក្នុងពេលក្រុមខ្លួនបានទទួលជ័យជម្នះ ៣-២ លើក្រុម Crystal Palace។

ការស៊ុតបាល់បញ្ចូលទី២គ្រាប់របស់ Sanchez ដោយគ្រាប់បាល់ទី១ បានកើតឡើងដោយសារតែការបញ្ជូនបាល់យ៉ាងល្អរបស់ខ្សែបម្រើ Jack Wilshere ដើម្បីបន្ថែមទៅលើគ្រាប់បាល់បើកឆាករបស់កីឡាករ Shkodran Mustafi សម្រាប់ក្រុមកាំភ្លើងធំនោះ គ្រប់គ្រាន់ក្នុងការជួយឲ្យពួកគេយកឈ្នះលើក្រុម Crystal Palace ក្នុងការប្រកួតជាលើកទី៨១០ នៃក្របខ័ណ្ឌ Premier League របស់លោក Wenger ក្នុងនាមជាអ្នកចាត់ការទូទៅ។

Arsenal បានតាមស្មើក្រុមឈរលេខ៤ Tottenham Hotspur ប៉ុន្តែមានគ្រាប់បាល់ស៊ុតបញ្ចូលទីតិចជាង ស្របពេលដែល Crystal Palace នៅតែស្ថិតក្នុងការប្រជែងយ៉ាងស្វិតស្វាញដើម្បីគេចឲ្យផុតពីតំបន់កាត់ចោល ខណៈដែលពួកគេនាំមុខត្រឹមតែ ១ពិន្ទុប៉ុណ្ណោះពីលើក្រុមបាតតារាងទាំង៣៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77